header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ យុវជនប្រុសស្រី៤នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធ​ករណីប្រើប្រាស់ និង​ជួញ​ដូរ​សារធាតុ​ញៀន ដោយដកហូតថ្នាំញៀន៤កញ្ចប់ធំ និងកាំភ្លើង១ដើម កាលពីវេលាម៉ោង១១៖៣០នាទីព្រឹក នាទីថ្ងៃ​អាទិត្យ​ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឲ្យដឹងថា សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមមាន ១-ឈ្មោះ ស៊ឹម សេរីភាព ហៅអាមោក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះ និត សុខភត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣-ឈ្មោះ នុត មករា ហៅអាឈុយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស និង៤-ឈ្នោះ អែម វិនជិង ហៅស្រីអូន អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ (គ្មាន​សារធាតុ​ញៀន​)។ ជនសង្ស័យ​​ទាំង៤នាក់ ​​រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏ដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមព៌ណសថ្លា (ម៉ាទឹកកកICE) ចំនួន៤កញ្ចប់ធំ ទម្ងន់ស្មើនឹង៧,៤៥ក្រាម ថ្លឹងទាំងថង់ប្លាស្ទិក​, ជញ្ជឹងថ្លឹងថ្នាំញៀន១គ្រឿង, អាវុធខ្លីម៉ាក K៥៤ ចំនួន១ដើម និងគ្រាប់ចំនួន២គ្រាប់ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្ន​ករណី​ខាងលើ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​កំពុង​កសាង​សំណុំ​រឿង ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post