header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ជាទូទៅអ្នកមានលុយឲ្យគេខ្ចីរមែងឃើញប្រើមធ្យោបាយទារកូនបំណុលផ្សេងៗគ្នា ខ្លះប្រើវិធីលួងលោម និងខ្លះទៀតទប់កំហឹងមិនបានដោយសារកូនបំណុលចេះតែគេច។ យ៉ាងណាគេស្ទើរតែមិនចង់ជឿទាល់តែសោះថា តារាចម្រៀងលំដាប់យុវវ័យម្នាក់ ត្រូវគេខ្ចីលុយដែរហើយមិនដឹងជាតឹងណែនបេះដូងបែបណាទេ បានជាដាច់ចិត្តបង្ហោះសារ ដោយសារនោះលក្ខណៈធម៌ត្រជាក់ ហើយកូនបំណុលឃើញល្មមគិតពីអារម្មណ៍អ្នកឲ្យលុយដោះទាល់ផង ។

នេះជាលើកទី១ហើយ​ ដែលតារាសម្តែង​ និងជាតារាចម្រៀង​ សម្លេងពិរោះរណ្តំ​ អ្នកនាង​ យក់​ ថិតរដ្ឋា​ បង្ហោះសារបង្ហាញពីអារម្មណ៍ពិត​ និងចេតនាចង់ឲ្យអ្នកជំពាក់លុយមិនសង​ យល់ពីអារម្មណ៍ពិត​ របស់ម្ចាស់លុយ​ ជាសាធារណៈតែម្តង ។

បើតាមការបង្ហាញសារបែបផ្លែផ្កា ចង់ឲ្យអ្នកខ្ចីលុយមិនសង​បានដឹង​ និងបង្ហាញពីអារម្មណ៍នឹកស្វាមីដែល​នៅឆ្ងាយពីកាយនាងផងនោះ​ តារាចម្រៀងប្រចាំផលិតកម្មថោន​ រូបនេះ បាននិយាយថា​ “នឹកខ្លាំងណាស់រកពាក្យនិយាយ​ មិនចេញទេតែ…….ពិតជានឹកណាស់ honey សូមឲ្យក្តីប្រាថ្នារបស់honey មិនថាការងារ! គឺគ្រប់យ៉ាងដែលបងគិត គឺជាចិត្តរបស់អូនទាំងអស់ សូមបានសម្រេចគ្រប់រឿងតែអ្វីដែលសំខាន់ គឺថាអ្នកជំពាក់លុយទាំងអស់ សូមមេតា្តសងវិញឆាប់ៗផង ពួកខ្ញុំមិនមែនអ្នកមានទេ ឲ្យខ្ចីលុយសង្ឃឹមការប្រាក់តែបើមិនសង គឺស៊ីសៀងហើយ មនុស្សធ្វើល្អព្រះតាមជួយណាបង” ។

សាររបស់តារាស្រីរូបនេះ​ បានសរបញ្ជាក់ឲ្យឃើញពីអារម្មណ៍ពិត​ អ្នកដែលឲ្យលុយគេខ្ចីហើយហត់ចិត្ត​ រង់ចាំគេសងលុយ​ ឯអ្នកដែលខ្ចីគេហាក់មិនអើពើទាល់តែសោះ ។

តារាចម្រៀងសំឡេងពិរោះរណ្តំ អ្នកនាង យក់ ថិតរដ្ឋា បន្ទាប់ពីចូលជ្រកក្នុងផលិតកម្ម ថោន រាងយូរបន្តិចរួចមក មហាជន បានសង្កេតឃើញថា វត្តមានរបស់នាង ហាក់មានប្រជាប្រិយភាពជាងមុន និងមានចម្រៀងថ្មីៗ ជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍ទស្សនិកជនផងដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងបានសម្តែងខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើងថា «ចិញ្ចៀនខ្មោច» ដែលធ្វើឲ្យតារារូបនេះ កាន់តែមានប្រជាប្រិយភាពបន្ថែមផង។ យ៉ាងណាមិញ បន្ទាប់ពីដើរចេញពីផលិតកម្ម ហង្សមាស នាងត្រូវទស្សនិកជនសង្កេតឃើញថា បានចេញបទចម្រៀងថ្មីៗជាច្រើន និងទទួលបានការគាំទ្រច្រើនទៀតផង ដែលនេះជាកត្តាមួយធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែល្បីល្បាញបន្ថែម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post