header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ទំនិញខូចគុណភាពជាង៣០០គីឡូក្រាម និងចាហ៊ួយ ដែលជាមុខទំនិញហាមឃាត់បានចំនួន ២០កេះត្រូវបានសមត្ថកិច្ចកាំកុងត្រូល រកឃើញ កាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅផ្សាដូនសរ ស្ថិតក្នុងឃុំដូនសរ ស្រុកស្វាយជ្រំ ដើម្បីដុតកំទេចចោល។

យោងតាមមន្ត្រីកុងត្រូលខេត្តស្វាយរៀង បានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារដូនស ដោយបានរកឃើញទំនិញខូចគុណភាព បានជាង៣០០គីឡូក្រាម ជាពិសេសបានដកហូត ចាហ៊ួយដូងចំនួន ២០កេះ ជាមុខទំនិញហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

លោកបន្តថា ដំណាប់ចាហ៊ូយនេះ កាលណាបរិភោគទៅនឹងប៉ះពាល់ដល់ប្រដាប់រំលាយអាហារ ព្រោះវាជាប្រភេទចាហ៊ួយដែលរឹងដូចកៅ ស៊ូនាំចូលពីក្រៅប្រទេសតាមច្រករបៀង ហើយកម្លាំងជំនាញ បានដកហូតយកទៅកម្ទេចចោលផងដែ។

ដោយឡែក អ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះពួកគាត់បានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព។

ជាមួយគ្នានោះសមត្ថកិច្ចកាំកុងត្រូលក៏បានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post