header ads

Sponsor

រិទ្ធី

កញ្ញា ដេនី ខ្វាន់ (Denny Kwan) បាននាំយកអំណោយទៅជូនលោកយាយចាស់ៗចំនួន១០គ្រួសារ នៅភូមិត្រពាំងពោធិ៍​ សង្កាត់ឪឡោក ​ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នេះ។ នេះបើយោងតាមហ្វេសប៊ុក Denny Kwan។ អំណាចទាំងនោះរួមមាន៖ ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ ត្រីខ ទឹកដោះគោ។

រាជ្ជនីចិត្តធម៌ ដែលទើបតាមត្រឡប់មកពីកែសម្ផស្សនៅប្រទេសថៃថ្មីៗនេះ បានបង្ហាញពីសកម្មភាពចែកអំណាយដល់លោកយាយ តាមរយៈហ្វេសប៊ុកថា៖ ថ្ងៃនេះនាងខ្ញុំនាំយកអំណោយមកជូនលោកយាយចំនួន១០គ្រួសារ នៅភូមិត្រពាំងពោធិ៍​ សង្កាត់ឪឡោក ​ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

កញ្ញា ដេនី ខ្វាន់ បានសង្កត់ធ្ងន់ថា៖ អំពើល្អសូមកុំស្ទាក់ស្ទើរនឹងធ្វើ សូមកុំទាមទារនូវការតបស្នង ហើយក៏មិនចាំបាច់ឱ្យនរណាម្នាក់ដឹងឡើយ ត្រឹមតែធ្វើចេញពីចិត្តដ៏ពិតប្រាកដរបស់យើងគឺវាគ្រប់គ្រាន់ហើយ។ កញ្ញា បន្ថែមទៀតថាមួយជីវិតនេះអ្វីដែលរីករាយបំផុតសម្រាប់នាងខ្ញុំ គឺការធ្វើអំពើល្អជួយគ្នាក្នុងគ្រាក្រវាជាក្តីសុខរបស់ខ្ញុំ។

​គួររំលឹកថា កញ្ញាស៊ិចស៊ី ដេនី ខ្វាន់ ទើបតែសម្ពោធឃ្លាំងលក់រថយន្តមិនទាន់បានប៉ុន្មានខែផង ឥឡូវបើកហាងDenny Beauty Cosmetic ៩០% ហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post