header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តសៀមរាបៈ​ ដោយ​សារ​ខឹង​ប្តី​លេងល្បែង ថែនទាំងញៀនថ្នាំ និយាយ​គ្នា​មិន​​ស្តាប់ ហើយ​មិនចេះ​​ជួយ​ការងារ​ផ្ទះ​ ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់ ធ្លាប់​បាន​លេបថ្នាំសម្លាប់​ខ្លួន តែ​មិន​ស្លាប់ ក្រោយមកបានយក​​​សម្រាប់​ដាក់​ព្យួរ​អាវ​ ពណ៌​​ខៀវ ទៅ​ចង​ភ្ជាប់​នឹង​ប​ង្អូ​ច​ ក្នុង​បន្ទប់ដេក​របស់​ខ្លួន ជាន់​ទី​២ ឯ​ម្តងទៀតជាមួយ​​​កន្សែង​ពោះ​គោ ពណ៌.​ស មក​ចង.ក​​ សម្លាប់​ខ្លួនស្លាប់បានសម្រេច​ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី​០៣ មិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ​ខេត្តសៀមរាប។

​​សេចក្តីរាយការណ៍ឱ្យដឹងថា នារីវ័យក្មេង ដែលចង ក សម្លាប់ខ្លួន ឈ្មោះ គឹ​ម ល័ក្ខស្មី (Kim Leaksmy)​ ហៅ ស្រី​នុ​ច អាយុ​២២ឆ្នាំ ជា​​លក់ដូរ មាន​ប្តី​ឈ្មោះ​ទ្រី វណ្ណ​ធី អាយុ​២៤​ឆ្នាំ ហើយ​មានកូនប្រុសម្នាក់​អាយុ​៣​ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​នៅចំណុចផ្ទះកើតហេតុ។

បើតាមទិន្នន័យហ្វេសប៊ុកឈ្មោះ Phath Mady បានបង្ហោះថា កាលពីម៉ោង៣:១៤នាទី ថ្ងៃទី០៣ មិថុនា​ ២០១៨ដូច្នេះថា  យល់សុបិន្តថា​បាក់ធ្មេញចង្កូមខាងលើតើមានន័យថាម៉េច?  ដោយមិនសូវមានអ្នកលេងហ្វេសប៊ុក Comments ប្រាប់ឡើយ។ ក្រោយមកទៀតនៅម៉ោង០៥:៤០នាទីឈ្មោះ គីម ល័ក្ខស្មី "Kim Leaksmy" បានស្លាប់ហើយ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ២០១៨នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ ដោយភ្ជាប់​ជាមួយរូបភាព៤សន្លឹកដែលបង្ហាញពីនារីម្នាក់បានស្លាប់និងមានមនុស្សស្រែកត្រហ៊ោរយំទៀតផង។

ខាងក្រោមនេះគឺការសរសេររៀបរាប់របស់ហ្វេសប៊ុកឈ្មោះ Phath Mady ដូច្នេះថា “បងប្អូនមិត្តភក្កិ ណាជាមិត្តជាញាត្តិ ខ្ញុំសូមប្រកាស់យប់នេះម៉ោង 7:30នាទី #គីមល័ក្ខស្មី បានទទួលមរណភាព យល់សុបិន្ត បាក់ធ្មេញ សូមអូនទៅអោយបានស្ងប់សុខ RIP ពេលនេះបានត្រឹមសោកស្តាយដែលអ្វីៗគ្រប់យ៉ាងបាត់បង់គ្មានថ្ងៃត្រឡប់។ ទោះ​like Pic comment, chat, call លែងឮសំលេងគាត់ជារាងរហូតហើយ។ ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង។

តែបើតាមហ្វេសប៊ុកឈ្មោះ (Kim Ravy)​ ដែលជាឪពុកបង្កើតរបស់នារីរងគ្រោះ បានបង្ហោះដែរថា​ ព្រឹកថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៨នេះថា "កូនស្រីខុំញបានសា្លប់ហើយនៅល្ងាចថ្ងៃទី០៣/o៦/២០១៨"។

ហើយប្រហែលមួយម៉ោងក្រោយទៀតគាត់ក៏បានបង្ហោះទៀតថា "ការសា្លប់របស់កូនស្រីខុំញ ឈឺចាប់ដោយសារបានប្តីចំជាអ្នកញៀនថាំ្ន កែមិនឡើង ចុងក្រោយកូនខ្ញុំសំរេចចិត្តបពា្ចប់ជីវិតដោយខ្លួនឯង សូមកូនទៅកាន់ឋានសុខ ជាតិក្រោយសូមជូបមនុស្សល្អ មនុស្សមានសមត្ថភាព និងមានចិត្តធម៌ សំរាប់ជីវិតកូន"។

យ៉ាងណាមិញ​ភ្នាក់ងារ​សារព័ត៌មាន​ CAM POST​ បានស្រាវជ្រាវរកហ្វេសប៊ុករបស់បុរសជាប្ដីនារីឈ្មោះ  "Tri Van Thy" ដោយមិនឃើញមានបង្ហោះអ្វីនៅឡើយទេ តែមួយរយះមុនក៏មានការបង្ហោះរូបភាពផ្អែមល្ហែមជាមួយប្រពន្ធនិងកូនផងដែរ។ ជាមួយគ្នានេះដែរ​ ហ្វេសប៊ុករបស់នារីរងគ្រោះដែលមានឈ្មោះថា "Kim Leaksmy" ដែលបង្ហោះកាលពីវេលាម៉ោង ១២:២៥នាទីថ្ងៃត្រង់​ ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះដែរ ដោយសរសេររៀបរាប់ខ្លីថា "មោះ! ណាគេទំនេរទៅចងកលេង​ ពីនាក់ហេ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post