header ads

Sponsor

vivo

នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសចេញលក់ជាផ្លូវការស្មាតហ្វូន V9 ម៉ូឌែលថ្មីនេះហើយ ដែលមានពណ៌ក្រហមស្រស់ស្អាតបំផុត នឹងជាជម្រើសបន្ថែមដល់អ្នកគាំទ្រទាំងអស់ដែលចូលចិត្តពណ៌នេះ អ្វីដែលពិសេសនោះ ព័ណ៍ក្រហម គឺក៏សាកសមជាមួយយុវវ័យសម័យថ្មី នឹងអ្នកប្រើប្រាស់ដែលស្រឡាញ់ភាពឡូយឆាយផងដែរ។ 

ពណ៌ក្រហមនេះ គឺមានការគាំទ្រយ៉ាងខ្លាំងពីបណ្តាទីផ្សារធំៗ ជាច្រើននៅក្នុងតំបន់ ដោយលោកអ្នកមើលឃើញភ្លាម គឺពិតជាមានភាពទាក់ទាញជាងបណ្តាពណ៌ផ្សេងៗទៀត នេះគឺដោយសារតែមានផ្ទៃខាងក្រោយនៃស្មាតហ្វូននេះ មានព័ណ៌ក្រហមឆ្អិនឆ្អៅ គឺស្អាតតែម្ដង រីឯផ្ទៃខាងមុខរបស់ស្មាតហ្វូននេះវិញ  មានអេក្រង់ផ្ទៃលាតធំល្អ ដែលមើលទៅ គឺពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន សំរាប់អ្នកប្រើប្រាស់ទាំងអស់ នៅពេលដែលមានស្មាតហ្វូនព័ណ៌ក្រហមថ្មីនេះ កាន់ក្នុងដៃពិតជាស្រស់ស្អាតមែនទែនសម្រាប់អ្នកដែលគាំទ្រ  ។ចាប់ពីថ្ងៃនេះតទៅ អ្នកនឹងទទួលបាននូវកាដូជាច្រើនពីក្រុមហ៊ុន vivo ដូចជា ស្រោមទូរសព្ទពណ៌ខ្មៅក្រហម, Power Bank, កាសប្ល៊ូធូស, អំពូល USB, ស៊ីមស្មាតលេខពិសេស ដែលមានភ្ជាប់គម្រោងធំហ្មង៎រយៈពេល 16 សប្ដាហ៍ដោយឥតគិតថ្លៃទៀតផង។ ចំណែកឯតម្លៃរបស់វាវិញ គឺនៅដដែល ត្រឹមតែ 329 ដុល្លារប៉ុណ្ណោះ។ 

ស្មាតហ្វូន V9 ពណ៌ក្រហមថ្មីនេះ អ្នកអាចរកជាវបាននៅតាមបណ្ដាហាងលក់ទូរស័ព្ទនានា ដែលជាតំណាងចែកចាយផលិតផល vivo នៅទូទាំងប្រទេសកម្ពុជា ។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post