header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បុរសម្នាក់ដែលមានឈ្មោះគណនីហ្វេសបុកឈ្មោះ សម្បត្តិស្រីអូន បោះពុម្ព បានជួបនឹងរឿងរ៉ាវដែលតែងតែកើតមានឡើងជាប្រចាំនៅក្នុងរដូវភ្លៀងធ្លាក់ច្រើន ដោយបញ្ហានោះគឺ បុរសម្នាក់នេះ ត្រូវបានរថយន្តបើកលឿន កិនពីលើទឹកដែលដក់នៅតាមផ្លូវ ធ្វើឲ្យទឹក និងដី សាចត្រូវ ធ្វើឲ្យប្រលាក់ទាំងស្រុង។

ខាងក្រោមគឺជាសារទាំងស្រុង ដែលលោកបានសរសេរបង្ហោះក្នុងបណ្តាញសង្គម:

យោគយល់គ្នាផង!!!ខ្ញុំពិតជាកោតសសើរមែនទែនសំរាប់អ្នកដែលមានលទ្ធភាពទិញរថយន្តជិះ ឡានបាចទឹកដាក់ខ្ញុំមែន តែមនុស្សជាអ្នកបញ្ជា…សូមប្រើប្រាស់វិជ្ជាជីវៈ សុជីវធម៌ និងរៀនរស់នៅដោយល់អធ្យាស្រ័យផង!ឡានថ្លៃ..សូមធ្វើខ្លួនអោយថ្លៃដូចឡាន!ជូនពរបងតៃកុងសំណាងល្អ កុំលឿនពេក មើលស្ថានភាពផ្លូវផងបង ខ្ញុំក៏ធ្លាប់បើកបរក្រោយមេឃភ្លៀងដែរ…

ដូច្នេះហើយ គួរតែអ្នកបើករថយន្តមួយចំនួនតូច សូមចូលរួមគិតដល់អ្នកដែលធ្វើដំណើរដ៏ទៃទៀតផង កុំធ្វើបែបនេះមើលទៅគឺវាមិនល្អទេ ថែមទាំងត្រូវបានគេដៀលថាមានរថយន្តទំនើបជិះ តែមិនមានសុជីវធម៌សោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post