header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រោងសិប្បកម្មកែច្នៃឈើប្រណីតមួយកន្លែងអត់ច្បាប់ជាយូរមកហើយ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសសម្ភារមួយចំនួន។

ការចុះបង្ក្រាបរោងសិប្បកម្មធ្វើឡើងនៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចចុងប្រលានយន្តហោះចាស់ ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ការចុះបង្ក្រាបរោងសិប្បកម្មខាងលើនេះ ដឹកនាំកម្លាំងផ្ទាល់ដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះរួមមានកម្លាំងអាវុធហត្ថក្រុង នគរបាលប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ក្រុង និងជំនាញរដ្ឋបាលព្រៃឈើផ្នែកលំផាត់។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ាសុីនកែច្នៃឈើប្រណីតចំនួន៤គ្រឿង ក្នុងនោះមានឈើប្រណីតជាច្រើនកំណាត់ផងដែរ។

បច្ចុប្បន្ន វត្ថុតាងទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ដោយឡែក ម្ចាស់រោងសិប្បកម្មត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឲ្យបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post