header ads

Sponsor

រិទ្ធី

ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស Bill Longhurst បានប្រតិកម្មតាមរយៈប្រព័ន្ធ Twitter តបតទៅនឹងសេចក្តីរាយការណ៍របស់ Fresh News ដោយចាត់ទុកជាការរាយការណ៍ខុសពីការពិត។ លោក Bill Longhurst បានសរសេរនៅលើធ្វីតធ័រ (Twitter) របស់លោកថា៖ ខ្ញុំមិននៅទីនេះសម្រាប់ការបោះឆ្នោតនៅកម្ពុជា ដូច្នេះពិតណាស់នឹងមិនឃ្លាំមើលការបោះឆ្នោតឡើយ។ នេះបញ្ជាក់ថា របាយការណ៍នេះខុសឆ្ងាយពីការពិត ដែលសារព័ត៌មានគួរចៀស      វាង។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រតិកម្មបែបនេះដោយសារតែកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ សារព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយថា លោក វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst ) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចំានៅកម្ពុជា ដែលត្រូវចប់អាណត្តិការងារនៅឆ្នាំនេះ បានថ្លែងគូសបញ្ជាក់ថា រូបលោកនឹងអញ្ជើញចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះ មុននឹងរូបលោកចាកចេញពីប្រទេសកម្ពុជា។

សារព័ត៌មានដដែលបន្តទៀតថា៖ លោក William បានថ្លែងថាក្នុងបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា លោកបានចូលរួមសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ហើយឆ្នាំ២០១៨ នេះ ជាការបោះឆ្នោតសកល ដែលជាបទពិសោធន៍ថ្មីមួយ ដែលលោកនឹងទទួលបាន។ ក្នុងនាមរាជរដ្ឋាភិបាលអង់គ្លេស លោកឯកអគ្គរាជទូតចប់អាណត្តិរូបនេះ គូសបញ្ជាក់ថា អង់គ្លេសសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅរលូន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយអង់គ្លេសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ លោកឯកអគ្គរាជ និងជម្រាបលាសម្តេច ហេង សំរិន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post