header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការបង្ហាញទស្សនៈភ្ញាក់ផ្អើលជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីទទួលដំណឹងថា របង និងក្លោងទ្វារវត្តថ្វាយពពែ រាជធានីភ្នំពេញ ដែលមានអាយុកាលក្បែរ១០០ឆ្នាំ អាចនឹងវាយកម្ទេចចោល ជាហេតុនឹងធ្វើឲ្យបាត់ដានចាស់នូវអ្វីដែលជាកេរ្តិ៍ដំណែលបុរាណខ្មែរ ដែលសូម្បីតែបរទេសក៏ឲ្យតម្លៃដែរនោះ។

ព័ត៌មានរសើបនេះ កំពុងតែមានការភ្ញាក់ផ្អើល ដោយក្នុងបណ្តាញសង្គមមានពុទ្ធបរិស័ទជាច្រើនតក់ស្លត់ និងសោកស្តាយ។

របងវត្តដែលល្បីឈ្មោះនេះ ត្រូវបានគេគ្រោងវាយបំបែកចោលទាំងអស់ បូកទាំងក្លោងទ្វារ ដោយនឹងគ្រោងរៀបចំរចនារបង និងក្លោងទ្វារថ្មីវិញតាមផែនការ។ ពេលនេះសិស្ស និស្សិត និងព្រះសង្ឃ មានការសោកស្តាយ ដោយម្នាក់ៗមិនចង់ឃើញគេមកវាយបំបែកអ្វីដែលជារបស់បុរាណដែលនៅមានមិនច្រើននៅកណ្តាលក្រុងភ្នំពេញនោះទេ ខណៈអ្នកទេសចរណ៍ក៏មានការចាប់អារម្មណ៍ដែរនោះ។

យោងតាមគណនីយហ្វេសប៊ុកឈ្មោះ Samnang Dyna បានសរសេរសំណេរថា "ស្តាយក្លោងទ្វារ និងរបងវត្តស្វាយពពែ ដែលវៃចោល ព្រោះក្លោងទ្វារចាស់ និងរបងនេះមានអាយុកាល៨៧ឆ្នាំហើយ ដែលក្លោងទ្វារនេះ ត្រូវបានកសាងឡើងក្នុងព.ស២៤៧៥ ស្តាយណាស់ ក្លោងទ្វារ និងរបងដ៏ចំណាស់នេះ ហ្នឹងបាត់រូបរាង ជំនួសដោយរបង និងក្លោងទ្វារថ្មីវិញ"។

បើយោងលើលិខិតមួយ របស់ក្រសួងវប្បធម៌ នាថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០១៨គឺបានគ្រោងរៀបចំសន្និសីទមួយនាសាលសន្និសីទចតុមុខ ដែលលើកឡើងពីប្រធានបទ"ព្រះវិហារបុរាណ ការប្រឈមនឹងហានិភ័យ និងកិច្ចអភិរក្ស"។ ប្រធានបទជាច្រើនត្រូវបានរដ្ឋមន្ត្រី រដ្ឋលេខាធិការនាក្រសួង និងមន្ត្រីក្រោមឱវាទ យកមកជជែកពិភាក្សា។ ក្នុងនោះមានប្រធានបទ "សារៈសំខាន់នៃមរតកចាស់ៗនៅតាមវត្ត" "សារៈសំខាន់វត្តអារាមព្រះពុទ្ឋសាសនា" "គំនូរនៅតាមវត្ត៖ មរតកដែលគេមិនសូវនឹកនា"។

តាមរយៈជំនួបអ្នកវប្បធម៌នេះ ពិតជាងាកមកគិតគូររកដំណោះស្រាយផលល្អណាមួយជុំវិញការគ្រោងវាយបំបែកក្លោងទ្វារ និងរបងវត្តថ្វាយពពែ ហាក់ដូចត្រូវប្រធានបទដើម្បីឲ្យសារធារណៈជនស្ងប់ចិត្តវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post