header ads

Sponsor

រិទ្ធី

ក្រុមអភិរក្សនិយមផ្នត់គំនិតចាស់នៃអ្នកនយោបាយអាមេរិកមួយចំនួនក្នុងរដ្ឋការថ្មីរបស់លោក ត្រាំ (Donald J. Trump) ពួកគេនៅតែមើលមកកម្ពុជាស្ថិតក្នុងក្រសែភ្នែកអាក្រក់របស់គេដដែល។ ពួកនេះមិនមែនត្រឹមតែប្រឆាំងកម្ពុជានោះទេ សូម្បីតែលោកប្រធានាធិបតី ត្រាំ ក៏គេប្រឆាំងដែរ។ ដូច្នេះវាមិនចម្លែកទេ ចំពោះការរុកកួនកម្ពុជាពីសំណាក់ក្រុមអភិរក្សនិយមផ្នត់គំនិតចាស់ទាំងនេះ។ នេះជាសំណេររបស់លោក ជុំ កុសល ទីប្រឹក្សាសម្តេច ហ៊ុន សែន នៅថ្ងៃទីនេះ លើបណ្តាញសង្គមហ្វេសប៊ុក។

ទីប្រឹក្សារូបនេះបានរៀបរាប់ទៀតថា៖ ប្រជាពលរដ្ឋកម្ពុជាស្គាល់យ៉ាងច្បាស់គឺក្រុមហ្នឹង ហើយដែលបំផ្លាញកម្ពុជាកាលពីចុងទសវត្ស៦០ និង៧០ តាមរយ:ក្រុមអ្នកនយោបាយខ្មែរក្បត់ជាតិមួយចំនួននោះ។ ក្នុងបរិបទថ្មីនេះ ពួកនេះគេនៅតែមានមហិច្ឆតាដើរលើផ្លូវចាស់ ដោយប្រើអ្នកនយោបាយខ្មែរដែលមិនស្មោះត្រង់ជាតិ ប្រជាជនគឺអតីតមេបក្សសង្គ្រោះជាតិមកធ្វើជាកូនអុក ដើម្បីបំផ្លាញកម្ពុជាដដែល វាកាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតថាក្រុមអ្នកនយោបាយអភិរក្សនិយមផ្នត់គំនិតចាស់នេះជ្រៀតជ្រែកកម្ពុជានោះ គឺដូចជាការដាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៅក្នុងបញ្ជីខ្មៅនិងបង្កកទ្រព្យសម្បត្តិខ្យល់នេះ គឺជាការប្រឆាំងគណបក្សប្រជាជនកម្ពុជាសុទ្ធសាធក្នុងពេលវេលានៃការបោះឆ្នោតជាតិនីតិកាលទី៦ជិតចូលមកដល់នេះ។

លោក ជុំ កុសល បានសង្កត់ធ្ងន់ថា រឿងដែលប្រជាពលរដ្ឋកម្ពុជាត្រូវថ្កោលទោសនោះ គឺក្រុមអ្នកនយោបាយខ្មែរក្បត់ជាតិ លក់ក្បាលឱ្យពួកអ្នកនយោបាយអភិរក្សនិយមអាមេរិកនេះឯង។ ក្រុមទណ្ឌិតសម រង្ស៊ី កឹម សុខា និងក្រុមលន់ នុល ស៊ីសុវត្ថិ សិរីមត: គឺតែមួយទេ។ ប៉ុន្តែពួកទណ្ឌិតសម រង្ស៊ី កំពុងតែមានការយល់ច្រឡំហើយ ដែលគេជ្រើសយកនយោបាយលន់ នុល មកបន្ត។

គួររំលឹកថា បន្ទាប់ពីក្រសួងរតនាគារអាមេរិកសម្រេចបង្កកទ្រព្យសម្បត្តិនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុកហៀង សេចក្តីថ្លែងការណ៍ថ្កោលទោសពីសំណាក់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាធ្លាក់មកជាបន្តបន្ទាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post