header ads

Sponsor

ដោយ៖ វាសនា

បាត់ដំបង៖ ប្រជាពលរដ្ឋជាច្រើននាក់នៅតែមិនយល់ ពីចំណាត់របស់សមត្ថកិច្ចខេត្តបាត់ដំបង ទៅលើជនបរទេស៣នាក់ ដែលលួចទូករបស់ប្រជាពលរដ្ឋតាំងពី១៣ ​ថ្ងៃមិថុនា ឆ្នាំ២០១៨ បែរជាមិនមានការចាប់ចងឬឃាត់ខ្លួន តែបើពលរដ្ឋខ្មែរដូចគ្នាគ្រាន់តែលួចបារីប្រាំពីរ កញ្ចប់ដោះ ត្រូវប៉ូលិសឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើង តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ទើបព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១០នឹង១៥នាទីព្រឹក ស្ថិតនៅចំណុចក្រោមស្ពានថ្ម សម្ដេចក្រឡាហោម ស ខេង ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនបរទេស ៣នាក់ រៀបចំទូកឈើ២គ្រឿង វៃឈើដាក់ជាប់គ្នាបម្រុងដឹកកង់ជិះតាមដងស្ទឹងសង្កែ ទៅកាន់ខេត្តសៀមរាប ស្របពេលនោះដែរ មានប្រជាពលរដ្ឋបានប្រទះឃើញស្គាល់ថា មានទូកធំ១គ្រឿង ជាទូក របស់ឈ្មោះ ព្រំ ពិរស់ ភេទប្រុស អាយុ៣០ឆ្នាំ និងមានប្រពន្ឋឈ្មោះ ចំរើន រស់នៅភូមិចិន សង្កាត់ ព្រែកព្រះស្ដេច ដែលបានបាត់ទូក តាំងពីថ្ងៃទី១៣មកម្លេះ ដែលកំពុងដើររកគ្រប់ចកល្ហកទាំងអស់។ស្រាប់តែឃើញជនបរទេសទាំងបីនាក់ កំពុងរៀបចំឥវ៉ាន់មួយចំនួននៅលើទូករបស់ខ្លួន ហើយបាន ប្តឹងប៉ូលិសបង្កការភ្ញាក់ផ្អើលពលរដ្ឋចោមរោមមើលតែម្តង។

បើយោងតាមការអះអាងពីម្ចាស់ទូកថា ខ្លួនបានចងទូកទុកនៅនិងមាត់ស្ទឹងសង្កែ ស្រាប់តែបាត់ រកមិនឃើញ។ ដោយដំបូងឡើយជនបរទេសទាំងបីនិយាយថា ទូកនោះទុកចោលទើបពួកខ្លួនយកមកជិះ ទើបមាន ការភ្ញាក់ផ្អើលពលរដ្ឋចោមរោម។ តែដោយមានការសម្របសម្រួលពីសមត្ថកិច្ច ជនបរទេស ទាំងបីបានប្រគល់ទូកនោះអោយទៅម្ចាស់ដើមវិញបញ្ចប់រឿងទៅវិញ។

ប្រជាពលរដ្ឋបានសម្ដែងអស់ជំនឿលើសមត្ថកិច្ច ត្រង់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ស៊ុន សារិទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រៃកោង សង្កាត់ ស្លាកែត ក្រុងបាត់ដំបង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងករណីលួចបារី MILD SEVEN ត្រឹមតែ ០៧កញ្ចប់ ត្រូវសមត្ថកិច្ចបាត់ដំបងឃាតខ្លួន ចុះជនបរទេសលួចដល់ទូក សមត្ថកិច្ចមិនឃាតខ្លួនដែរទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post