header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ យ៉ាងហោចណាស់ យុវតី២នាក់ រងរបួសជាទម្ងន់ បន្ទាប់ពីបាត់ម៉ូតូជ្រុលទៅបុករថយន្ត កាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៤-៧៥ ស្ថិតក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង។

មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-0567 បើកបរដោយឈ្មោះ វៃ ស្រីនួន អាយុ១៦ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណាំ នាថ ភេទស្រី អាយុ១៦ឆ្នាំ។ អ្នកទាំង២នាក់នេះ រស់នៅភូមិកើតហេតុខាងលើ ធ្វើដំណើក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ បម្រុងបត់ម៉ូតូមកខាងស្តាំដៃ ក៏ជ្រុលចង្កូតឆ្លងគន្លងផ្លូវហួសទៅបុករថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២ANឥ១៨៩៦ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រងរបួសជាទម្ងន់។

ក្រោយពេលកើតហេតុ អ្នករងរបួសទាំង២នាក់ ត្រូវបានគេដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post