header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋប្រមាណជា១១ភូមិ ក្នុងតំបន់ដីកោះឆ្លងកាត់ស្ពានឈើ១កន្លែង នៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានការបាក់ទ្រុឌទ្រោម និងបាក់មិនអាចធ្វើដំណើរឆ្លងកាត់ទៅមកលែងកើត មកដល់ពេលនេះនៅមិនទាន់មានមន្ត្រីជំនាញពាក់ព័ន្ធណាមួយ អើពើជួយធ្វើការសាងសង់ និងជួសជុលនៅឡើយ ក្រៅពីបងប្អូនប្រជាពលរដ្ឋធ្វើការរៃអង្គាសគ្នាធ្វើការជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈដែលទឹកទន្លេ និងឡើងលិចផ្លូវវែងនៅពេលខាងមុខនេះហើយ។

ដោយមិនអាចទ្រាំនឹងការលំបាកឆ្លងទៅឆ្លងមក ខណៈដែលទឹកទន្លេឡើងលិចផ្លូវវៀងទើបបងប្អូនប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋានក្នុងតំបន់ខាងលើបានធ្វើការរៃអង្គាសគ្នាធ្វើការជួសជុលស្ពាននេះដោយខ្លួនឯងឡើងវិញជាបណ្តោះអាសន្នសម្រាប់អ្នកថ្មើជើងម៉ូតូកង់តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋម្នាក់ដែលកំពុងធ្វើការជួសជុលស្ពានឲ្យដឹងថា ស្ពានឈើឆ្លងកាត់ព្រែកតាកំនេះ មានប្រវែងប្រមាណជា៣០ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិខ្លាក្រហឹមត្រោយខាងលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយស្ពានឈើនេះមានអាយុកាល៤០ឆ្នាំមកហើយ តែវាមានភាពចាស់ទ្រុឌទ្រោម និងបានបាក់បែកឆ្លងកាត់ទៅមកលែងរួច ទើបបានអាជ្ញាធរមូលដ្ឋានភូមិឃុំធ្វើផ្លូវវៀងបណ្តោះអាសន្ន។

ប្រភពបន្តថា ពាក់ព័ន្ធរឿងស្ពាននេះ ពួគគាត់ដែលជាប្រជាពលរដ្ឋបានធ្វើលិខិតស្នាមសំណូមពរជាច្រើនលើកច្រើនសារមកហើយ ដល់ក្រុមការងារនៅក្នុងវេទិការសារធារណៈថ្នាក់ជាតិ ថ្នាក់ខេត្ត តែមកដល់ពេលនេះ នៅតែមិនឃើញមានមន្ត្រីជំនាញខាងណាមួយចុះជួយពួកគាត់នោះឡើយ។ ក្នុងនោះដែរ ស្ពានបាឡេត្រូវបានខាងមន្ទីរសាធារណៈការខេត្តដឹកយកមកគរចោលរយៈពេលប្រមាណជា២ឆ្នាំមកហើយ នៅតែមិនឃើញលិចចេញនៅការសាងសង់នោះឡើយ។

ដោយមិនអាចទ្រាំនឹងការលំបាកក្នុងការធ្វើដំណើរទៅមកមិនបាននៅពេលដែលរដូវវស្សាទឹកទន្លេជន់លិចទៀតផងនោះ ហេតុនេះហើយទាំងអាជ្ញាធរមូលដ្ឋានភូមិឃុំ និងបងប្អូនប្រជាពលរដ្ឋត្រូវតែបង្ខំចិត្តធ្វើការសាងសង់ស្ពាននេះឲ្យបានឆ្លងកាត់បណ្តោះអាសន្ន ព្រោះវាជាតម្រូវការសម្រាប់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ទៅមក និងអ្នកមកពីចម្ងាយជុំវិញដីកោះមួយនេះ ពិសេសប្អូនៗសិស្សានុសិស្សផងដែរ។

ពាក់ព័ន្ធករណីនេះ បងប្អូនដែលរស់នៅលើដីកោះខាងលើ បានធ្វើការសំណូមពរដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត អភិបាលខេត្ត មេតា្តជួយស្ពានផ្លូវនោះលើដីកោះមួយនេះផង ព្រោះមានការលំបាកក្នុងការឆ្លងកាត់ទៅមកណាស់ ពិសេសប្អូនៗសិស្សានុសិស្ស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post