header ads

Sponsor

រិទ្ធី

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP សម្រេចចិត្តមិនចូលរួមកម្មវិធីតុមូល (កម្មវិធីស្មើភាព) ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដើម្បីផ្សព្វផ្សាយគោលនយោបាយគណបក្សតាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) ។ នេះបើយោងតាមលិខិតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផ្ញើជូនលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះហេត្ថលេខដោយប្រធានគណបក្សស្តីទី លោក អ៊ី សាំងឡេង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នេះ។

មូលហេតុគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនចូលរួម ដោយសារ គ.ជ.ប ផ្តល់រយៈពេលចំពោះប្រធានបទមួយត្រឹមតែ៨នាទី គឺខ្លីពេកស្រាប់ទៅហើយ ប៉ុន្តែ គ.ជ.ប ថែមទាំងបង្កើតសំណួរចំនួន៤ ក្នុង១ប្រធានបទ សម្រាប់វាគ្មិនឆ្លើយឆ្លាស់គ្នាម្តង១សំណួរៗ ដូចនេះវាគ្មិនមានរយៈពេលតែ២នាទីប៉ុណ្ណោះក្នុង១សំណួរ។ គណបក្សយល់ឃើញថា រយៈពេលដ៏ខ្លីនេះមិនអាចឱ្យវាគ្មិនបកស្រាយអំពីគោលនយោបាយលម្អិតគ្រប់គ្រាន់ជូនដល់អ្នកបោះឆ្នោតបានទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post