header ads

Sponsor

រិទ្ធី

កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា។ យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន

អតីនាយករដ្ឋមន្រ្តីប្រទេសថៃ បានកោតសរសើរសម្តេចតេជោ ដែលមានវ័យនៅក្មេងស្រស់ថ្លា មានសុខភាពមាំទាំ     ដដែល។ ចំពោះលោកផ្ទាល់គឺពេញចិត្ត និងបាន កោតសររសើរចំពោះការដឹកនាំរបស់សម្តេចតេជោដែលបានធ្វើឱ្យប្រទេសជាតិរីកចម្រើន លេខ១តែម្តង។

ជាការឆ្លើយតប សម្តេចតេជោ​ ហ៊ុន សែន បានចាត់ទុកលោក ឆាវវ៉ាលីត ជាចំណែកដ៏សំខាន់មួយក្នុងការជួយសម្របសម្រួលឈានទៅរកកិច្ចចរចារជាមួយគ្រប់ភាគីនយោបាយ ដែលបានបញ្ចប់សង្រ្គាម និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។

លោកអតីនាយករដ្ឋមន្រ្តីថៃមានសេចក្តីរីករាយយ៉ាងខ្លាំងដែល សម្តេច ហ៊ុន សែន បានផ្តល់កិត្តិយសឱ្យលោកនិងក្រុមគ្រួសារបានជួបសម្តែងការគួសរមក្នុងលក្ខណៈដូចជាបងប្អូនប្រកបដោយភាពស្និទ្ឋស្នាលនិងកក់ក្តៅបំផុត។ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ បានជម្រាបសម្តេចតេជោថា ប្រសិនបងប្អូនកម្ពុជាត្រូវការអ្វីអោយលោកជួយគឺនឹងរីករាយជួយដល់កម្ពុជា។

សូមបញ្ជាក់ថា៖ មកទល់ពេលនេះ គឺទំនាក់ទំនងល្អជាបងប្អូនរវាងសម្តេចតេជោ និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ មានរយៈពេល៣០ឆ្នាំហើយ ហើយនៅពេលនេះ លោកអតីនាយករដ្ឋមន្រ្តីក៏មានអាយុកាល៨៤ឆ្នាំហើយដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post