header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ តាមរយៈការបង្ហោះគណនីផ្ទាល់ខ្លួន Facebook របស់អ្នកស្រី ប៊ូ រចនា ភរិយាសពបណ្ឌិត កែម ឡី បានប្រាប់ទៅលោក គុជ លី អ្នកនាំពាក្យគណបក្សខ្មែរតែមួយ កុំឲ្យយកឈ្មោះប្ដីលោកស្រី ទៅប្រើប្រាស់ដើម្បីស្វែងរកការគាំទ្រ គណបក្សរបស់ខ្លួន។

ការយកឈ្មោះប្ដីលោកស្រីទៅប្រើ វាជាសកម្មភាពមួយដែលមិនអាចទទួលយកបាន ព្រោះមិនមានការអនុញ្ញាតពីអ្នកស្រី ដែលជាភរិយាស្របច្បាប់របស់សពលោកបណ្ឌិត កែម ឡី ហើយបើទោះបីជាគណបក្សខ្មែរតែមួយ ខំប្រើប្រាស់ឈ្មោះលោក កែម ឡី យ៉ាងណាក៏មិនអាចស្វែងរកយុត្តិធម៌ឲ្យលោក កែម ឡី បានដែរ ។ នេះគឺជាលើកទី២ហើយ ដែលភរិយាសពលោកបណ្ឌិត កែម ឡី បានចេញមុខ ប្រតិកម្មចំពោះការប្រើប្រាស់ប្ដីលោកស្រី ដើម្បីផលចំណេញនយោបាយ ហើយកាល ពីលើកទី១អ្នកស្រីបានចេញមុខមកប្រកាស់ថា មិនបានជាប់ទាក់ទងនឹងការបង្កើត គណបក្សខ្មែរតែមួយ ដែលបង្កើតឡើងដោយលោក កែម រិទ្ធសិទ្ធ ប្អូនប្រុសបង្កើតលោក កែម ឡី នោះទេ។

ពាក់ព័ន្ធទៅនិងអំពាវនាវរបស់ភរិយាលោក កែម ឡី លោក គុជ លី អ្នកនាំពាក្យ ខ្មែរតែមួយបានធ្វើការឆ្លើយតបតាមរយៈហ្វេសប៊ុកថា លោកស្រី ប៊ូ រចនា និងកូន ទាំង៥បានទៅរស់នៅឯនាយសមុទ្រសុខសាន្តហើយ ចុះហេតុអ្វីត្រូវភ័យព្រួយ រឿងស្វែង រកយុត្តិធម៌ជូនសពបណ្ឌិត កែម ឡី ? លោក គុជ លី បានសសេរបន្ថែមថា មានគណបក្ស២ ដែលផ្តល់កតិ្តយសជូនសពបណ្ឌិត កែម ឡី៖ ១/ គណបក្សខ្មែរតែមួយ បានប្រើប្រាស់ជាឈ្មោះគណបក្សកែមឡី និងបានចែង ក្នុងលក្ខន្តិកៈគណបក្សថា គណបក្សឈ្នះឆ្នោតនឹងដឹកនាំប្រទេសតាមមាគា កែម ឡី ។ ២/ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានតែងតាំងសព បណ្ឌិត កែម ឡី ជាបិតាអ្នកស្ថាបនិក។ គួបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាល ពីខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតរបស់ស្ថានីយ៏ប្រេងសាំងកាលតិចបូកគោ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post