header ads

Sponsor

ដោយ៖ វាសនា

ភ្នំពេញ​៖​លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងដាក់សំណើរទៅកាន់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃដើម្បីបើការសើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ លើក្បួនរថយន្ត សម្ដេចក្រុមព្រះ។

លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍មកលើក្បួនសម្ដេចក្រុមព្រះ នរោត្តមរណឬទ្ធិ និងបណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា សោយទីវង្កត់នេះ ត្រូវតែស្វែងរកការពិតឲ្យឃើញសឬខ្មៅ ព្រោះថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងមកលើក្បួនរថយន្តសម្ដេចក្រុមព្រះ ៣លើកមកហើយ។

លោក​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​លើស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា គឺ​លើក​ទី​១ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ នៅ​ខេត្តកំពង់ចាម​។ លើក​ទី​២ នៅ​ខេត្តកំពត និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះសីហនុ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post