header ads

Sponsor

រិទ្ធី

ជីវប្រវត្តិ​សង្ខេបរបស់អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ អ្នកម្នាងកើត​នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​១៩៧៩​ អ្នក​ម្នាង​គឺជា​អតីត​តំណាង​អប្សរា​របស់​ប្រទេស​កម្ពុជា​។​ អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ បាន​ចូល​ហាត់រៀន​របាំ​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ តាំងពី    វ័យ​៩​ឆ្នាំ​ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ ពេល​ចម្រើន​វ័យ​បាន​១៣​ឆ្នាំ​។​ អ្នក​ម្នាង​បាន​បែកបាក់​ជាមួយ​អតីត​ស្វាមី​មុន​នឹង​រួមរស់​ជាមួយ​នឹង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​។​

ចំណងស្នេហារបស់អ្នកម្នាង ជាមួយសម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ ទទួលបានន​បុត្រា​ ២​ ព្រះ​អង្គ​ គឺ​នរោត្តម​ រណ​វង្ស​ និង​ នរោត្តម​ សុធា​ឫទ្ធិ​។​ សម្រាប់ជីវិតនយោបាយ អ្នក​ម្នាង​ក៏​បាន​ឈរឈ្មោះ​ ជា​បេក្ខនារី​តំណាងរាស្ត្រ​ពេញ​សិទ្ធិ លំដាប់​លេខ​រៀង​ទី​១​ នៅមណ្ឌលខេត្ត​ព្រៃវែង របស់គណបក្ស​ហ្វ៊ុ​ន ​ស៊ិ​ន​ប៉ិច​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាល​ទី​៦ នាខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាងមុខនេះ​។​

តែជាអកុសល អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា បានសោយទិវង្គតក្នុងព្រះជន្មាយុ៣៩ វស្សា​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៧​ ខែមិថុនា​ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ខណៈពេលដែល​អ្នក​ម្នាង​ និង​សម្ដេចក្រុមព្រះ​ធ្វើដំណើរយាង​ទៅ​កាន់​ទី​ក្រុងព្រះសីហនុ​ ដើម្បី​ជួប​សំណេះសំណាលជាមួយ​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុ​ន ​ស៊ិ​ន​ប៉ិច​។​

សូមបញ្ជាក់ថា សពអ្នកម្នាង អ៊ុក ផល្លា កំពុងតម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​បរិវេណ​វត្ត​បទុម​វ​តី​ រាជធានីភ្នំពេញ ហើយសពនឹង​ត្រូវ​បូជានៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ ចំណែកឯ សម្តេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ ត្រូវបានបញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ថៃ កាល​ពីម៉ោង​ជាង១២ រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៨ ដោយ​សារតែ​ស្ថាន​ភាព​​របួសរបស់​ព្រះ​អង្គធ្ងន់​ធ្ងរ គឺពាក់​ព័ន្ធ​នឹង​ឆ្អឹង។

គួររំលឹកថា ​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ និងសម្តេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ ​ធ្លាប់​ជួប​ឧបទ្ទវហេតុ​ម្ដង​ហើយ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​នៅ​ឯ​ខេត្តកំពង់ចាម។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post