header ads

Sponsor

រិទ្ធី

សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២ នៅទីក្រុងបាងកក ប្រទេសថៃ។ យោងតាមហ្វេសប៊ុកផ្លូវការសម្តេច បានឱ្យដឹងថា៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ សម្តេចនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ឋសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះធ្វើឡើងចាប់ពីថ្ងៃទី១៤ -១៦ ខែមិថុនា ឆ្នាំ២០១៨។

សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលនេះ គឺនឹងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសមួយចំនួនដូចជា ប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់មា និងវៀតណាម ក្នុងគោលបំណងសំខាន់ដើម្បីចែករំលែកផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែងរវាងប្រទេសជាសមាជិកនិងដៃគូទាំងអស់។

សម្តេចតេជោបានបញ្ជាក់បន្ថែមទៀតថា៖ ក្រៅពីកិច្ចប្រជុំកំពូលទាំង២នេះ សម្តេចនឹងមានជំនួបការងារដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ តាមកម្មវិធី គណៈប្រតិភូជាន់ខ្ពស់នឹងវិលត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post