header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ គ្រឿងញៀនប្រមាណជាង១០០ដុំ មាន​ទម្ងន់​ជាង១០០​គីឡូក្រាម​ ត្រូវបានកម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាប​បាន ​កាលពីរសៀល​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចច្រក​អន្តរជាតិត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូល​មកក្នុងប្រទេស​កម្ពុជា។

យោងតាមមន្រ្តីច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ​ក្រុង​ស្ទឹង​ត្រែង ឲ្យ​​ដឹងថា​ ថ្នាំ​ញៀន​ចំនួន​១២០​ដុំ​ ជាប្រភេទម៉ាកទឹកកក គឺ​ក្នុងមួយ​ដុំ​ ទម្ងន់​ប្រហែលជា​១​គីឡូ​ក្រាម​ ត្រូវ​បាន​​រក​ឃើញ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» ខណៈ​ចេញពី​ច្រ​កទ្វារ​​អន្តរជាតិ​ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ​។

មន្រ្តីច្រកទ្វារដដែល​ បន្ត​ថា ​ការ​ឃើញ​ថ្នាំ​ញៀន​​ដ៏​​ច្រើន​នោះ ​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ឡាវ​ កាលពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២៦​​ មិថុនា​ ​​។ ក្នុងការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀននេះ សមត្ថកិច្ច​​ ​បាន​ឃាត់​មនុស្ស​ប្រុស​៣​នាក់​ ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ទី​១ គឺ​តៃកុង​រថយន្ត​ ទី​២​អ្នក​បក​ប្រែភាសា និង​ទី​៣​ ជន​សង្ស័យ​ជា​ម្ចាស់​ថ្នាំ​ញៀនតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post