header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រដណ្តើមយកនិទ្ទេសល្អ ឲ្យអស់ពីសមត្ថភាព មិនថាខ្លួនរៀនមិនសូវពូកែក៏ដោយ ព្រោះយុវវ័យមានឱកាសច្រើនក្នុងការទទួលបានជោគជ័យ និងថា បើដួលត្រូវប្រឹងក្រោកដើរបន្ត បើរៀនមិនសូវពូកែ ត្រូវប្រឹងបន្តទៀត ព្រោះធ្វើអ្វីក៏ដោយត្រូវធ្វើតាមដំណាក់ការ និងជាជំហានដូចពាក្យថា “ការឈានឡើងដោយជឿជាក់ ប្រសើរជាងរត់ដោយវង្វេងរង្វាន់”។

ប្រសាសន៍ទូន្មានរបស់លោកទេសរដ្ឋមន្ត្រីបែបនេះ លើកឡើងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ និងសមិទ្ធិផលនានា នៅវិទ្យាល័យ ហ៊ុន សែន ឈូក នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៨ នៅចំពោះមុខសិស្សានុសិស្សជាច្រើនរយនាក់នៅទូទាំងស្រុកឈូក។

លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានពន្យល់ថា ធម្មជាតិរបស់មនុស្សកើតមក មានខួរក្បាលខុសគ្នា មានភាពប៉ិនប្រសព្វរៀងៗខ្លួន អ្នកខ្លះពូកែចាំ ស្តាប់ឭលើសពីម្តងគឺចាំហើយរៀនឆាប់ចេះ អ្នកខ្លះរៀនសូត្រអក្សមិនសូវចេះ ប៉ុន្តែពូកកែខាងលែងតន្ត្រី អ្នកខ្លះពូកែខាងគូរគំនូរ អក្សស្អាត អ្នកខ្លះទៀត ពូកែខាងស្រមើលស្រម៉ៃ ប្រើគំនិតច្នៃប្រឌិត តាមទេពកុសលដែលអំណោយផលពីកំណើតស្រាប់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី យុវសិស្សទាំងអស់ មិនត្រូវយកភាពអស់សង្ឃឹម និងពាក្យថាទៅមិនរួច រៀនមិនចេះដាក់នៅក្នុងខ្លួនទេ ព្រោះមនុស្សយើងមានខួរក្បាលដូចគ្នា ប្រសិនបើយើងបន្ថែមការព្យាយាម អត់ធ្មត់ តស៊ូជំនះ ឧបសគ្គដែលកើតឡើងចំពោះមុខយើង វាគង់តែបានសម្រេចទៅតាមការតាំងចិត្តរបស់ខ្លួនមិនខាន់ ជ័យជំនះនឹងនៅជាមួយអ្នកដែលមិនបោះបង់ មិនរាថយ ។ម្យ៉ាងទៀត មិនថាម័យណាទេ ការសិក្សាអប់រំមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់រូបដើម្បីអាចជួយទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន អ្នកដទៃ និងសង្គមជាតិបាន ប្រកបដោយសេចក្តីសុខសាន្ត និងសុភមង្គល ដូច្នេះការសិក្សារៀនសូត្រជាមូលដ្ឋានគ្រិះរបស់មនុស្សត្រូវតែខិតខំប្រឹងប្រែងស្វែងរក។

លោក​បណ្ឌិត បានបញ្ជាក់ថា ក្នុងនាមជាចាស់ព្រឹទ្ធាចារ្យម្នាក់ ដែលបានតាំងខ្លួនជាអ្នកសាបព្រួស តែងតែចង់ទទួលផលមកវិញ ផលនោះ គឺលោក​ចង់ឃើញ យុវជនជំនាន់ក្រោយ ពិសេសអ្នកកំពតក្លាយជា សិស្ស និស្សិតរៀនពូកែ មានចំណេះដឹងខ្ពស់ ស្គាល់ក្បួនច្បាប់ មានប្រាជ្ញាស្មារតីល្អ និងអំណាចយសស័ក្តិ ដើម្បីយកមកជួយអភិវឌ្ឍភូមិ ឃុំ ស្រុកទេស របស់ខ្លួនឲ្យល្អប្រសើរ ពិសេសជួយបណ្តុះបណ្តាល និងស្នងតំណែង ជាអ្នកដឹកនាំទៅថ្ងៃអនាគត់។

លោក​ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ សិស្សានុសិស្ស និស្សិត ទាំងអស់មិនត្រូវយកភាពក្រីក្រធ្វើជាលេស ឬជាឧបសគ្គថាមិនអាចរៀនចេះដឹងខ្ពង់ខ្ពស់ ឬពូកែដូចគេនោះទេ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាហាររូបបករណ៍ កន្លែងស្នាកអាស្រ័យ និងឱកាសសិក្សាដល់សិស្ស និស្សិតជាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗ។

ដោយឡែកសម្រាប់លោក​បណ្ឌិត ប៉ែន ស៊ីម៉នផ្ទាល់ បានផ្តល់កន្លែងស្នាក់អាស្រ័យ អាហារហូបចុក និងផ្លៃសិក្សា ដល់សិស្សជាងពីរពាន់នាក់ហើយ ក្នុងនោះសិស្សនៅក្នុងខេត្តកំពតជាងមួយពាន់នាក់ ។ ម្យ៉ាងទៀត សិស្សច្បងដែលបានបញ្ចប់មុនក្រោមការឧបត្ថម្ភរបស់ឯកឧត្តម បាននឹងកំពុងរង់ចាំជួយណែនាំ បង្ហាត់បង្ហាញ សម្របសម្រួលផ្លូវ ដើម្បីអាចទទួលបានការសិក្សាបន្ត នៅថ្នាក់ឧត្តមសិក្សា ប្រសិនបើយុវសិស្សមានឆន្ទៈចង់រៀនសូត្រពិតប្រាកដ បើនៅតែជួយមិនបានរូបឯកឧត្តមផ្ទាល់បន្តជួយរហូត។ ប៉ុន្តែឯកឧត្តម បានសង្កត់ធ្ងន់ថា ធ្វើអ្វីក៏ដោយ ត្រូវធ្វើតាមដំណាក់កាល ធ្វើជាជំហ៊ាន និងមានផែនការច្បាស់លាស់ មិនមែនចេះធ្វើតាមចិត្តនឹកឃើញ ឬចង់បានទាំងងងឹតងងុល ដូចក្រុមបក្សអ្វីមួយនោះទេ ចេះតែថា មិនចេះធ្វើ លទ្ធផលចុងក្រោយ បាត់ស្រមោល រលាយបាត់ទាំងឈ្មោះទៀត។

អភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភ័ណ្ឌបានឲ្យដឹងថា សមិទ្ធិផលថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ទ បណ្ឌិតប៊ូន រ៉ានីហ៊ុបសែន តាមរយៈឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន នៅវិទ្យាល័យហ៊ុប សែឈូកមាន អាគារថ្មី១ខ្នងពីរជាន់ ១០បន្ទប់ ទីលានបាល់បោះមួយកន្លែង ខ្លោងទ្វារចូលសាលាមួយ និងបង្គន់៤បន្ទប់ ចំណាយថវិការសរុបអស់ ១៧៧.៥០០ដុល្លាអាមេរិក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post