header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានឱ្យមន្រ្តីថ្នាក់ក្រោម ព្យាយាមមើល ខមមិន ក្នុងផេក ហ្វេសបុក ថាចំណុចណាជាសំណូមពរ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋដែលជួបការលំបាក តែងខមមិន ចូលផេក នាយករដ្ឋមន្រ្តី។ ចឹងបើខេត្តមួយៗ យកអនុសាសន៍ ដែលខ្ញុំ ធ្លាប់តែប្រាប់ថា នៅពេលដែលខ្ញុំផុសចេញ គឺមើលតាម ខមមិន ច្បាស់ជាមើលឃើញ ថាខេត្តរបស់ខ្លួនជួប និងបញ្ហាអី។

ក្នុងនោះដែរ សម្តេចតេជោបានសង្កត់ធ្ងន់ថា កុំបានតែចូលមើល! មើលហើយ យកទៅដោះស្រាយផង។

បន្ទាប់ពីជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុងខេត្តតែកែវ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដោយផ្ទាល់ដៃដល់កូនក្មួយជាស្ត្រីជាកម្មការនីមានផ្ទៃពោះចំនួន ៧០៥នាក់។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាប្រឈមនានា និងបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករនៅទូទាំងប្រទេស រួមទាំងការតម្លើងប្រាក់ខែដែលនឹងត្រូវតម្លើងនៅរៀងរាល់ឆ្នាំផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post