header ads

Sponsor

រិទ្ធី

មន្ត្រី​ជាន់ខ្ពស់ ផ្នែកកិច្ចការសាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានអះអាង​ថាការ​ចែកចាយរូប​អាក្រាត ឬ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​របស់​ក្មេងមិន​ទាន់​គ្រប់អាយុ ជា​ករណីធ្ងន់ធ្ងរ​មិន​អាច​អត់ឱន​ឱ្យបាន​នោះ​ឡើយ។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់រូបនេះបញ្ជាក់ថា៖ សហរដ្ឋអាមេរិកគោរពសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិវិធីរបស់ជនគ្រប់រូប រួមទាំងការតវ៉ារបស់អតីតក្រុមសន្តិសុខស្ថានទូត​ទាំងនេះផងដែរ។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងក្រោយពីអតីត​ក្រុម​សន្តិសុខ របស់ស្ថានទូត​សហរដ្ឋ​អាមេរិក​ជាង​២០នាក់ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ខែ​មេសា ដោយសារ​ករណីចែកចាយរូបភាពអាសអាភាស បានធ្វើបាតុកម្ម​ទាមទារស្ថានទូត​អាមេរិក​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ កាលពីថ្ងៃម្សិលមិញ។

ការតវ៉ារបស់អតីតបុគ្គលិករបស់ស្ថានទូតអាមេរិកបានដាក់ញត្តិជូនស្ថានទូតអាមេរិករួចរាល់ហើយ ដោយទាមទារ៧ចំណុច៖ ទី១- ទាមទាររកយុត្តិធម៌ពីការបញ្ឈប់ពួកគាត់ដោយបង្ខំនិងមិនបង្ហាញភស្តុតាង ទី២- ទាមទារកែពាក្យពីការបណ្តេញចេញមកជាការកាត់បន្ថយបុគ្គលិកវិញ ទី៣- ទាមទារសំណង០៦ខែទៅតាមច្បាប់កាត់បន្ថយបុគ្គលិក ទី៤- សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរសព្ទ័ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់មួយចំនួនទៅរក្សាទុកមួយរយៈពេល ទី៥- សូមឱ្យទូទាត់លុយមូលនិធិឧបត្ថម្ភ (ប្រាក់១២%) ក្នុងខែនេះ ព្រមទាំង០៣ខែកន្លងមកដែលមិនទាន់ទូទាត់ឲ្យពួកគាត់ ទី៦-ទាមទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយសដោយចោតប្រកាន់គ្មានភស្តុតាង និងទី៧- សូមឱ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិចូលរួមដោះស្រាយពីបញ្ហាការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។

លោក ឡុង សេងគឹមហុង អតីតសន្តិសុខម្នាក់ក្នុងចំណោម៣២នាក់ បានប្រាប់ថាគាត់ធ្វើការនៅស្ថានទូតអាមេរិកជិត២០ឆ្នាំ ហើយ ហើយគាត់ជឿថាអាមេរិកជាប្រទេសប្រជាធិបតេយ្យ និងជឿថាឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរកយុត្តិធម៌ឲ្យពួក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post