
ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានអះអាងថាសមត្ថភាពដឹក នាំប្រទេសបានរីកចម្រើនអាស្រ័យលើឧត្តមគតិស្នេហាជាតិជាចម្បង គួបផ្សំនឹងការ ខិតខំរៀ ន សូត្រដកពិសោធន៏ការងារជាក់ស្តែង ព្រមទាំងស្តាប់សំណូមពររបស់ប្រជាជនមកគិតពិចារណា និងមានវិធានការណ៏ដោះស្រាយទាន់ពេលវេលា។
លោកបញ្ជាក់ថា “បើផ្អែកតែលើសញ្ញាប័ត្រ ហើយអត់មានឧត្តមគតិ អត់មានស្គាល់ ការលំបាករបស់ប្រជាជន និងសំណូមពររបស់ប្រជាជន នោះ មិនអាចធានា កា រដឹកនាំ បានឡើយ ដូចករណីទណ្ឌិតសម រង្សី មានតែសញ្ញាប័ត្រ អត់ដែលដឹងសុខទុក្ខរបស់ប្រជាជន មិនបានប្រឡូកក្នុងចលនាមហាជនប្រជាជន ធ្វើម៉េច ចេះយកចិត្តទុកដាក់លើប្រជាជន ដោះ ស្រាយបញ្ហាជូនប្រជាជនបានតាមសំណូមពរ។ ហេតុនេះ សម រង្សី ចេះត្រឹ ម ជាកា រនិយា យជាទ្រឹស្តី ចេះតែសន្យា ចេះតែលាបព៌ណគេអ្នកដទៃ”។
អ្នកនាំពាក្យបក្សកាន់អំណាចក៏បានលើកឡើងពីរបបក្នុងសម័យខ្មែរក្រហម ដូចជា ប៉ុល ពត អៀង សារី ខៀវ សំផន ទោះបីជាបញ្ញវ័ន្តក្តីតែគ្មានបានការសោះ តែក្នុងរយៈ ពេលជាង ៣ឆ្នាំតើស្លាប់ប្រជាជនកម្ពុជាអស់ប៉ុន្មាន ? អស់រាប់លាននាក់ ? ដូច្នេះ ក្នុងកា រ បោះឆ្នោ ត ជ្រើស រើសយកមេដឹកនាំប្រទេស គាប្បីពិនិត្យ ពិចារណា ឲ្យបានម៉ត់ចត់ មិន អា ចលំ ៗ បា នជាដាច់ខាត ពីព្រោះ ជាជោគវាសនា អនាគតរបស់ជាតិនិងប្រជាជនកម្ពុជាយើងទាំងមូល។
ជាមួយគ្នានោះដែរលោកសុខឥសានក៏បានលើកឡើងថាប្រសិនបើការជ្រើសរើសថ្នាក់ ដឹកនាំតាមរយៈការបោះឆ្នោតខុស គឺ វាជាការឆោតល្ងង់ដែលជ្រើសរើសមេដឹកនាំខុស នាំឲ្យអន្តរាយដល់ប្រទេសជាតិ និងប្រជាជន។
ទាក់ទិននឹងការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះដែរ លោក យ៉ែម បុញាឬទ្ធិ អតីតអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងលើបណ្តាញសង្គម ថាការតស៊ូរបស់បុព្វបុរសយើងក្នុងការចូលរួមថែរក្សាការពារមាតុភូមិកម្ពុជា ក៏ដូចជា ការ អភិវឌ្ឍកន្លងមក បានបន្សល់ទុកនូវទាំងភាពបរាជ័យ និងភាពជោគជ័យ ដែ ល បណ្តាល មកពី មូល ហេតុផ្សេងៗរួមមាន មហិច្ឆតាបុគ្គល បហិច្ឆតាបរទេសឈ្លានពាន ដែលខ្មែរយើងបា នស ង្កេតឃើញជានិច្ចកាល គឹយុទ្ធសាស្ត្របំផ្លាញសាមគ្គីជាតិ។

លោកបន្តថាការតស៊ូដ៏ស្វិតស្វាញកន្លះសតវត្សចុងក្រោយនេះដើម្បីឯករាជ្យជាតិ ដើម្បីការរស់រានមានជីវិត ដើម្បីបង្ហាញអត្តសញ្ញាណជាតិឡើងវិញ បានបោះជំហាន ទៅមុ ខគួ រឱ្យ កត់សម្គាល់ ទន្ទឹមនឹងនោះ ការតស៊ូបណ្តុះគោលការណ៍សិទ្ធិមនុស្ស គោលការណ៍ លទ្ធិ ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន ក៏បានចូលរួមចំ ណែក យ៉ា ងស កម្មក្នុងការរៀបចំសង្គមឡើងវិញ៕