header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តាមសេចក្តីពីភ្នាក់ងារ CAM POST ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មានស្ត្រីជនជាតិបរទេសម្នាក់ បានលោតទម្លាក់ខ្លួនពីលើអគារឌុនដូរ De Castle «ឌីខាស់ស៊ល» ជាន់ទី១១ នៃកម្ពស់៣២ជាន់ បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច ដោយមិនទាន់ដឹងមូលហេតុច្បាស់យ៉ាងណានោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចខុនដូរ De Castle «ឌីខាស់ស៊ល» នៅតាមផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ចំពោះអត្តសញ្ញាណស្ត្រីរងគ្រោះខាងលើនៅមិនទាន់ដឹងថា ជាជនជាតិអ្វី អាយុ ស្នាក់នៅបន្ទប់ និងជាន់ទីប៉ុន្មាន នៃខុនដូរ De Castle «ឌីខាស់ស៊ល» នោះនៅឡើយទេ។

ខណៈនេះ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុផងដែរ និងបានរាយការណ៍ទៅសុំជំនាញ ពិនិត្យនិងកោសល្យវិច្ឆ័យឲ្យមកពិនិត្យថា ជាករណីអ្វីឲ្យពិតប្រាកដ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post