header ads

Sponsor

រិទ្ធី

ឥឡូវនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP កំពុងស្ថិតនៅប្រទេសបារាំង ក្នុងដំណើរទស្សនកិច្ចនិងជួបជាមួយបងប្អូនសមាជិក និងអ្នកគាំទ្រគណបក្ស ក្នុងបណ្តាប្រទេសនៃសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីយប់មិញនេះ។

តែទោះជាយ៉ាងណាគេមិនដឹងថាតើ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃណានោះទេ។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ លោក ខឹម វាសនា មិនឈរឈ្មោះជាតំណាងរាស្ត្ររបស់គណបក្សឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post