header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្ដីប្រពន្ធ​២នាក់​ ត្រឡប់មកពី​លក់ឈូកនៅឯផ្សារកណ្ដាល ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែចោមួយក្រុមឆក់ទូរស័ទ្ទ បណ្ដាលឲ្យស្រ្តីជាប្រពន្ធធ្លាក់ពីលើរ៉ឺម៉កកង់បី រងរបួសធ្ងន់ រីឯងក្រុមចោរយកទូរសព័្ទជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោលផ្លូវសហព័ន្ធរុស្សី នៅសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។

បុរសជាប្ដី បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នា៦នាក់ បានត្រឡប់មកពីលក់ឈួកខ្ចីនៅឯផ្សារកណ្ដាលដោលបំណងត្រឡប់ទៅផ្ទះនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មកដល់​ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃកូនស្រីរបស់គាត់ ដែលកំពុងលេងហ្គេម ពេលនោះគាត់ក៏បានបើករ៉ឺម៉កដេញតាម តែជាអកុសល ខណៈពេលគាត់ដេញតាមស្រាប់តែរ៉ឺម៉កក្រឡាប់ បណ្ដាលឲ្យប្រពន្ធគាត់ខ្ទាតចេញពីរ៉ឺម៉កបោកនិងថ្នល់រងរបួសធ្ងន់ ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយមកគាត់ក៏បានលើកប្រពន្ធរបស់ដាក់លើរ៉ឺម៉កកង់បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចាំព្រឹកឡើងចាំមកដាក់ពាក្យពណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post