header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះពីរនាក់ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្លន់យកបានម៉ូតូ១គ្រឿង បានសម្រេច កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ហើយគេចខ្លួនដោយសុវត្ថិភាព។

ជនរងគ្រោះឲ្យដឹងថា ខ្លួនមានឈ្មោះ សួរ សិឡា អាយុ១៩ឆ្នាំ រស់នៅខេត្តព្រៃវែង។ នៅមុនពេលកើតហេតុ ខ្លួនបានឌុបសង្សារដើរលេង លុះដល់ម៉ោង៤ទៀបភ្លឺ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវគ្រប់ដៃ មកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាក SUZUKI NEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 1L-0002 នៅចំណុចមុខព្រលានយន្តហោះ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រឹមដឹកជនរងគ្រោះទាំង២នាក់ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប២ ដោយគ្មានសង្ឃឹមថា នឹងរកឃើញតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post