header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ តាមរយះបណ្ដាញទំនាក់ទំនងសង្គម Facebook របស់នារីម្នាក់ឈ្មោះ MoTa Gimmick ដែលបានបង្ហោះ Video ជាមួយព្រះតេជគុណព្រះនាមព្រះគ្រូសោទរ ស្រិល វណ្ណា ព្រះគ្រូចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគេដឹងថាជាព្រះសង្ឃពូកែ ខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករស៊ី គ្រប់ស្រទាប់ វណ្ណៈទៅឱ្យ ព្រះអង្គស្រោចទឹកបានដេកជាមួយស្រីម្នាក់ ហើយមានការចែកចាយបន្តយ៉ាង ព្រោងព្រាតនោះក្រសួងធម្មការ និងមន្រ្តីសង្ឈជាន់ខ្ពស់បាន មកប្រកាសថា និងចាត់វិធានការណ៍ យ៉ាងម៉ឹងម៉ាត់ចំពោះសង្ឈកំហូចអង្គនេះ។

បើយោងតាមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះរឿងព្រះសង្ឈដេកជា មួយនារីម្នាក់មក លោករដ្ឋមន្ត្រី ហ៊ឹម ឆែម បានពិភាក្សាជាមួយគណៈសង្ឃ ពីការចាត់វិធានការណ៏ ម៉ឹងម៉ាត់និងមិនលើកលែងឱ្យព្រះសង្ឈ ខិលខូចនោះឡើយ ព្រោះនេះជាការធ្វើអោយប៉ះពាល់ដល់ មុខមាត់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យ ព្រះពុទ្ធសាសនា នៅកម្ពុជា។ ម្យ៉ាងទៀតវិធានការណ៏នេះក៏និង ទប់ស្កាត់សកម្មភាពទាំងឡាយ របស់បុគ្គលសង្ឃមួយចំនួនតូចកុំអោយបន្តរុញច្រានសាសនាអោយធ្លាក់ចុះបន្តទៀត។

  គួបញ្ចាក់ថា បន្ទាប់ពីមាននារីម្នាក់ដែលមានអាខោន Facebook ឈ្មោះ MoTa Gimmick បានបង្ហោះសារថា ស្គាល់លោកម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកុហកសថាទៅមើលជំងឺនៅសុរិននិង បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើ ជាមេខ្លាឃ្លោកទៀតផងនោះ។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ ប្រជាពល រដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post