header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សិល្បៈ ៖ មួយរយៈចុងក្រោយនេះ សន្ទុះនៃការគាំទ្រ អតីតបេក្ខជន Cambodian Idol រដូវកាលទី៣ ឈយ ពស៊ា មានការកើនឡើងខ្លាំង បន្ទាប់ពីការចេញបទ Original song បន្តបន្ទាប់ដូចជាបទ Will you be my sister និង បទ ព្រះនាង តាមរយៈ ការប្រគំតន្ត្រីផ្សេងៗ និងតាមប្រព័ន្ធ Internet ( Youtube , facebook….) ។

តែមួយរយៈ នេះបានឮដំណឹងថា លោក ឈយ ពស៊ាង មានរឿងពិបាកចិត្តជាមួយមនុស្ស ដែលលោកស្រលាញ់ ដោយឮថានារីម្នាក់នោះបានបែកគ្នាជាមួយគាត់ហើយ។

លម្អិតក្នុងរឿងនេះដែរ លោកបានប្រាប់ក្រុមការងារ Amapapa News ថា នារីមា្នក់នេះហើយដែរគាត់តែងតែ និពន្ធសាច់រឿងជាមួយនាង ជាពិសេសគឺបទ Will you be my sister ដែលជាបទដំបូង និងជាសាច់រឿងពិតតែអ្វីពេលនេះ លោក ឈយ ពស៊ាង បានបាត់បង់មនុសស្រីនេះហើយ មិនបាននៅបន្តអនុស្សាវរីយផ្អែមល្អែមដូចអ្វីដែលលោកធ្លាប់គិតនោះទេ ដោយសារតែនាងបានចាកចេញពីលោកហើយ ក្នុងសាច់រឿងដ៏ឈឺចាប់មួយ យើងក៏បានឃើញវីដេអូដែលផុសក្នុងគណនីរបស់លោកកាលពីម្សិលមិញ ថ្ងៃ ទី០៣ ខែ មិថុនា ២០១៨ ដោយរូបលោកបានផុសដាក់ថា ៖

Baby I’m so jealousy you happy without me ( New song coming soon )

ឥលូវដឹងហើយហេតុអីលោកចេញបទមួយនេះ បើតាមការសម្ភាសន៍ តាមទូរស័ព្ទរបស់ក្រុមការងារ ក៏មិនបានទទួលជាព័ត៏មានអ្វីច្រើនដែរ ដោយសាតែលោកដូចជាមិនសូវសប្បាយចិត្តតែក្នងនោះមានពាក្យសំខាន់មួយឃ្លាគាត់និយាយថា ( អគុណដល់អតីតមនុស្សជាទីស្រលាញ់របស់ខ្ញុំអគុណដែរបានជួយឲ្យ បទនិពន្ធបទចំរៀងដើម្បីអូនកន្លងមកជាពិសេសគឺបទដំបូង Will you be my sister អត្ថន័យ វាជ្រៅណាស់សម្រាប់បង បងគ្មានអ្វីក្រៅពីពាក្យជូនពរនិងបទចំរៀងមួយផងថ្មីគឺបទ You Happy Without me ផ្ញើជូនអូនជាពិសេសនិងក៏ជា Original Song ថ្មីរបស់ខ្ញុំបាទផងដែរ ។

ជាចុងក្រោយលោក សូមអគុណដល់អ្នកគាំទ្ររបស់លោក ទោះលោក បាត់បង់មនុស្សខ្ញុំស្រលាញ់តែពេលនេះ អ្នកដែរនៅក្បែរ យល់ចិត្ត និងផ្តល់កម្លាំងចិត្តលោកទៅមុខទៀត គឺអ្នកគាំទ្រលោកនេះហើយ Por Xeang Fan លោកនឹងព្យាយាមរកអ្វីឲ្យកាន់តែប្លែកដើម្បីអ្នកទាំងអស់គ្នា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post