
ព្រះតេជគុណ ព្រះនាមព្រះគ្រូសោទរ ស្រិល វណ្ណា ព្រះគ្រូចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគេដឹងថាជាព្រះសង្ឃពូកែ ខាងស្រោចទឹកដ៏ល្បី បាននឹងកំពុងទទួលបានការរិះគន់យ៉ាងកប់ៗមាត់ទាក់ទងនឹងរឿងអាស្រូវ ជាមួយនឹងនារីម្នាក់ រហូតលោករដ្ឋមន្ត្រី ហ៊ឹម ឆែម បានពិភាក្សាជាមួយគណៈសង្ឃ ពីការចាត់វិធានការណ៏ ម៉ឹងម៉ាត់ និងមិនលើកលែងឱ្យព្រះសង្ឈ ខិលខូចនោះឡើយ ព្រោះនេះជាការធ្វើអោយប៉ះពាល់ដល់ មុខមាត់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យ ព្រះពុទ្ធសាសនា នៅកម្ពុជា។


ជាមួយនឹងវិធានការនេះដែរ ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុក តេជគុណខាងលើ បានបង្ហោះប្រាប់ថា តេជគុណបានមក ប្រជុំមន្រ្តីសង្ឃ ថ្នាក់ខេត្ត ដេីម្បីដោះស្រាយរឿងនេះផងដែរ តែជាលទ្ធផលយ៉ាងណានៅមិនទាន់បង្ហាញនៅឡើយ ហើយបន្ទាប់ពីការបង្ហោះការប្រជុំនេះ តេជគុណបានបង្ហោះសារមួយទៀតផងដែរថា ៖

ខ្ញុំព្រះករុណា បានជួយមនុស្ស ដែលមានទុក្ខរាបមុឺន រាបពាន់អ្នក តែពេលនេះ ខ្ញុំព្រះករុណា សូមអគុណលោកស្រីលីតាដែលធេី្វបាបខ្ញុំបានសម្រាច់ សូមអោយលោកស្រី លីតា ជួបតែនិងសេចក្តីសុខ សេចក្តីចំរេីន កុំអោយមានទុក្ខដូចរូបខ្ញុំអី។





យ៉ាងណាទាក់ទងនឹងរឿងនេះ មហាជនកំពុងរង់ចាំមើលវិធានការពី ក្រសួងធម្មការ និងសាសនា។