ដូចប្រិយមិត្តបានដឹងហើយថា បេសកម្ម រំដោះក្មេង ១២ នាក់ និងគ្រូបង្វិករបស់ពួកគេម្នាក់ ដែលជាប់ក្នុងរូងភ្នំថាំហ្លូង អស់រយៈពេល ១៨ ថ្ងៃ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ដោយមនុស្សទាំងអស់ត្រូវបានរំដោះចេញមកដោយសុវត្តិភាព ហើយកំពុងតែសម្រាកព្យាបាល និងតាមដានសុខភាពនៅឯមន្ទីរពេទ្យ។
យ៉ាងណា ទម្រាំតែ រំដោះក្មេង ១២ នាក់ និងគ្រូបង្វិករបស់ពួកគេម្នាក់ បានសម្រេច ក៏មានអតីតកងកុម្ម៉ងដូទាហានជើងទឹកថៃម្នាក់ ឈ្មោះ Saman Kunan ដែលមានជំនាញខាងមុជទឹក បានស្លាប់បាត់បង់ជីវិតនៅយប់ថ្ងៃទី ៦ កក្កដា ឆ្នាំ២០១៨ វេលា ២:០០ នាទី ព្រឹក។
ជាក់ស្តែងនៅថ្ងៃនេះគឺជាថ្ងៃបូជាសពរបស់អតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃ លោក Saman Kunan ដែលប្រជាពលរដ្ឋថៃបានចាប់ទុកថាជាវិរៈបុរស លះបង់ជីវិតដើម្បីសង្គ្រោះ មនុស្សទាំង ១៣ នាក់ ក្នុងល្អាងថាំហ្លូង ក្នុងនោះក៏ការចូលរួមពីសំណាក់នាយទាហាន និងមន្ត្រីធំៗ ដើម្បីជូនដំណើរលោកជាលើកចុងក្រោយ និងឲ្យសាកសមបំផុតជាមួយវិរៈភាពរបស់ លោក Saman Kunan ដែលជាកងកុម្ម៉ងដូទាហានជើងទឹកថៃដ៏អង់អាចក្លាហាន។
យ៉ាងណា មហាជនជាច្រើនពិតជាមានចិត្តអានិតស្ទើរតែទប់ទឹកភ្នែកមិនបាន ក្រោយបានឃើញម្តាយរបស់ លោក Saman Kunan យំបោកខ្លួនឡើងទន់ដៃទន់ជើង ព្រោះតែបាត់បង់កូនជាទីស្រលាញ់បែបនេះ:
សូមទស្សនាទិដ្ឋភាពថ្ងៃបូជាសពរបស់ វិរៈបុរស Saman Kunan ខាងក្រោមនេះ: