header ads

Sponsor

រិទ្ធី

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ គៀន ស្រីនាង ព្រមទាំងបុត្រា បុត្រី បានរៀបចំពីធីប្រគេនទៀនព្រះវស្សា និងទ័យទាន ប្រគេនព្រះសង្ឃ ចំនួន២២វត្ត និងទីសក្ការៈ ចំនួន៣កន្លែង ក្នុងក្រុមហ៊ុន អឹម ឌី អេស ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត អភិបាលស្រុក

ភ្នំក្រវាញ អភិបាលស្រុកវាលវែង ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ទ្រី ភាព គ្រុប និងសប្បុរសជនជិតឆ្ងាយ​ជាច្រើនទៀត ដោយប្រកាន់ខ្ជាប់នូវប្រពៃណីព្រះពុទ្ឋសាសនា ប្រកបដោយ​ទឹកចិត្តជ្រះថ្លា។ យោងតាមការចុះផ្សាយរបស់ក្រុមហ៊ុក ទ្រី ភាព គ្រុប។

ឧកញ៉ា និងលោកជំទាវ តែងតែប្រារព្ធពិធីប្រគេនទៀនព្រះវស្សា ជារៀងរាល់ឆ្នាំ មិនដែលខាន ក្នុងឆ្នាំនេះ លោក ឧកញ៉ា បានពាំនាំនូវទៀនព្រះវស្សា និងទ័យទានរបស់​សម្តេចតេជោ ហ៊ុន សែន យកមកប្រគេនដល់វត្តចំនួន ២២វត្ត និងទីសក្ការៈ​ចំនួន៣កន្លែងស្ថិតក្នុងខេត្តពោធិ៍សាត់ ដោយក្នុងមួយវត្តទទួល​បាន ទៀនព្រះវស្សា១គូ អង្ករ១០០

គីឡូក្រាម ទឹកដោះគោ១កេស ប្រេងឆា១០លីត្រ ទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី៥យួរ ខ្ទឹមស១០គីឡូក្រាម ប៊ីចេង១០គីឡូក្រាម អំបិល១០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ស្កសរ១០គីឡូ ស្លាកដក់១ ប្រេងម៉ាស៊ូត៣០លីត្រ មីយើង៥កេស ត្រីងៀត សាច់ក្រក ៥គីឡូ សាច់ផាត់១០គីឡូ បច្ច័យប្រគេន​ព្រះសង្ឃ២០ម៉ឺន បច្ច័យកសាងវត្ត៥០ម៉ឺន អាចារ្យ៣០នាក់ ក្នុងម្នាក់ទទួលបាន ថវិកា ៥ម៉ឺន។

ក្នុងពីធីប្រគេនទៀនព្រះវស្សា និងទ័យទាន ក៏មានពិធីរាប់បាត្រ ដល់ព្រះសង្ឃចំនួន១០០អង្គ ដោយក្នុងមួយអង្គ ទទួលបានស្បង់ចីវរ ១ និងបច្ច័យ២ម៉ឺនរៀល ព្រមទាំងប្រគេនចង្ហាន់ជាកិច្ចបង្ហើយនៃពិធី។

សូមបញ្ជាក់ថាឧកញ៉ា ទ្រី ភាព ជាម្ចាស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលល្បីល្បាញខាងរកស៊ីជួញដូរឈើ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post