កោះកុងៈ ជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ កោះកុងសុីធី ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ MCDONALD THEODORE SYDNEY ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PA 6301411 ទិដ្ឋាការលេខ Ei 01382824 មានសុពលភាពត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។


តាមការស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជាក់ថា ជនគ្រោះបានផឹកស្រាច្រើនហួសកម្រិត ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង។
ក្រោយធ្វើកោសល្យវិច័យរួច សាកសពជនរងគ្រោះ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត និងធ្វើការទំនាក់ទំនងទៅស្ថានទូត ដើម្បីចាត់ចែងបន្ត៕

