header ads

Sponsor

ពិសី

រតនគិរីៈ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឡាបានសៀក ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី​ ព្រះរាជអាជ្ញារង បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចបដិមាករ) ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅចំណុចវត្តហាត់ប៉ក់។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ​ ឡៃ​ សុីវន្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានឆែកឆេរនៅបន្ទប់របស់ជនសង្ស័យ និងដកហូតរូបព្រះ​ប្រក់នាគក្បាល៧ ចំនួន១អង្គធំ, រូបព្រះ២អង្គតូច, គងស្ពាន់តូចធំ ចំនួន៨, ចង្ក្រងស្ពាន់ចំនួន៦, រូបក្របីស្ពាន់១, ឆ្នាំងស្ពាន់១, កូនជញ្ជីងស្ពាន់២, រូបមាន់ស្ពាន់៣, តុំដាក់កំបោរស្ពាន់២, ផ្ទិលស្ពាន់១, លោហធាតុប្រាក់២ផ្ទាំង, រូបព្រះថ្មកែវ១ និងម៉ូតូម៉ាកហុងដា MSX ផលិតនៅប្រទេសចិន ពណ៌ស ដែលជាមធ្យោបាយធ្វើសកម្មភាព១គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post