header ads

Sponsor

ពិសី

កំពង់ឆ្នាំងៈ ស្ត្រីមា្នក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តដឹកឈើ១គ្រឿង បុកពេញទំហឹង កាលពីវេលាម៉ោង១១ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៣-៩៤ ត្រង់ចំណុចខាងមុខខ្លោងទ្វាចូលវត្តធម្មវន្ត័ ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាក ISUSU ពាក់ស្លាកលេខ ភ្នំពេញ 3A-32 30 មានដឹកឈើពេញរថយន្ត បើបរស្របទិសគ្នា ជាមួយនិងអ្នកបើកបរម៉ូតូ ម៉ាកកូនទា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1H-56 69 មានឌុបគ្នា២នាក់ បើពីមុខរថយន្ត ស្រាប់តែត្រូវរថយន្តបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះត្រឡប់មកពីផ្សារស្មែតទិញម្ហូប ។

សមត្ថកិច្បបន្តថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ឈួន ចន្ធី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិទ្រាខាងជើង ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង (ស្លាប់) ទី២-ឈ្មោះ ឈួន សុំអាត់ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅជាមួយគ្នា (រងរបួសធ្ងន់)។ ដោយឡែក អ្នកបើកបររថយន្តដឹកឈើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ សុង មុន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិភ្នៅលិច ឃុំព្រែកចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងអ្នករួមដំណើម្នាក់ទៀតផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ទាំងរថយន្ត និងម៉ូតូ បើកបរស្របទិសគ្នាពីជើងមកត្បូង ខណៈដែលរថយន្តបើបរក្នុងល្បឿនលឿន ក៏ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកអ្នកបើកបរម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញ្ញាតិដឹងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តផងដែរ ។

បច្ចុប្បន្ន អ្នកបើបររថយន្ត និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំយកមកការរិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំធ្វើការដោះស្រាយពេលក្រោយ ខណៈដែអ្នកបើកបរ ត្រូវសមត្ថកិច្ចធ្វើការសាកសួន និងកសាងឯកសារបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post