
ស្ទឹងត្រែងៈ បុរសវ័យជាង៣០ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម អមដោយភក់ប្រឡាក់ពេញខ្លួននៅកណ្ដាលវាលស្រែ បន្ទាប់ពីរូបគាត់ដឹកក្របីទៅស៊ីឈ្នួលភ្ជួរដីស្រែឲ្យគេ ប៉ុន្តែកម្មអកុសលណាស់ ត្រូវក្របីវ័ធត្រូវចំនួន២កន្លែង ក៏ស្លាប់មួយរំពេច។
ករណីក្របីវ័ធម្ចាស់ខ្លួនឯងស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសាម៉(ទន្លេ) ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ ផាន់ ធុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ ផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ត្រូវបានក្រីវ័ធចំគល់ថ្គាមខាងឆ្វេង នឹងលើចិញ្ចើមខាងស្តាំបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្រោយពីជនរងគ្រោះដឹកក្របីស៊ីឈ្នួលឲ្យគេ៕
