header ads

Sponsor

ពិសី

ភ្នំពេញៈ រថយន្តបាឡែនមួយគ្រឿង បើក​បរដោយបុរសស្រវឹងស្រាជោកជាំម្នាក់ បានបោះពួយយ៉ាងលឿនទៅបុករថយន្តចតស្ងៀមក្បែរចិញ្ចើមផ្លូវ ចំនួន៣គ្រឿង រងការខូចខាត យ៉ាងដំណំ។

ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្ទះលេខ២៦២ លក់គ្រឿងទេស និងភេសជ្ជៈគ្រប់មុខ យីហោ បេ យូអេង តាមបណ្តោយផ្លូវ១០៧ (សុកហុក) ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា  រាជធានី ភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-6976 បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវ១០៧ (សុកហុក) ទឹសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏រេចង្កូតមកឆ្វេងដៃបុករថយន្តកាមរីស្វិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E-3632 ដែលចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឲ្យបែកស្តុបខាងឆ្វេង អស់មួយចំហៀង ហើយក៏រេចង្កូតទៅបុករថយន្ត ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6937 បណ្តាលឲ្យរថយន្ត ហាយលែនឌ័រ វិលមួយជុំខ្ទាតទៅកណ្តាលថ្នល់ រងការខូចខាត ផ្នែកខាងឆ្វេងកំពិតទ្វារទាំងពីរ និងបែកស្តុបខាងក្រោយអស់មួយចំហៀងខាងឆ្វេង រថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្ត ឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លេកលេខភ្នំពេញ 2P-9877 ដែលចតនៅមុខផ្ទះលេខ២៦២Eo ក្បែរចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តឡង់គ្រីស័រ ថយក្រោយទៅបុកខ្ទុបបង្គោលភ្លើង រងការខូចខាត ផ្នែកខាងមុខខាងក្រោយយ៉ាងដំណំ។ ចំណែឯ រថយន្តបង្ករងការខូចខាតផ្នែខាងមុខស្ទើរតែទាំងស្រុង។

ប្រភពខាងលើបន្តថា ម្ចាស់រថយន្តបង្ក ក្រោយកើតហេតុ បាន​ចុះពីលើរថយន្តដើរត្រេតត្រោតស្រវឹងជោកជាំ ពេលនោះក៏មានសាច់ញាតិមកអូសដៃចូលផ្ទះ ពីព្រោះផ្ទះជនបង្កនៅជិតនោះហើយក៏សម្ងំដេកបាត់ឈឹង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទំនាក់ទំនងជំនាញចរាចរណ៍ក្រុងចុះមកវ៉ាស់វែងយក រថយន្តទាំងអស់ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការនគរបាល រាជធានីភ្នំពេញ រង់ចាំភាគីបង្កចូលខ្លួនមកដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post