header ads

Sponsor

ពិសី

ភ្នំពេញៈ រថយន្តសណ្តោងដឹកគ្រឿងម៉ាស៊ីនស្ទូច ខ្ពស់ពេក បាន​ទាក់ខ្សែភ្លើងអូសកាត់ទទឹងផ្លូវ បណ្តាលដាច់ធ្លាក់ជ្រុះរាយពេញផ្លូវ និងបាក់ង្គោលភ្លើងបំភ្លឺផ្លូវមួយដើមថែមទៀតផង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោ១១និង២០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងផ្សារដីហុយប្រមាណ១០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយកែងនិងផ្លូវដីថ្មី ស្ថិតក្នុងសង្កាតគោលឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាក ហ៊ីយិនដាយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងដឹកគ្រឿងម៉ាស៊ីនស្ទូច ពាក់ស្លាកលេខ កណ្តាល3A-1098 ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចដោយរថយន្តខាងលើ ដោយសារការ​ដឹកខ្ពស់ពេក ក៏ទាក់ខ្សែភ្លើងដែលអូសកាត់ទទឹងផ្លូវ ដាច់ធ្លាក់ទៅទាក់និងបង្គោលភ្លើងបំភ្លឺផ្លូវ ដែលនៅសួនច្បារមួយដើម បាក់ដួលរលំ​ដល់ដី ស្រប់ពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក សងប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BO-2460 បើកបរដោយបុរសម្នាក់មកពីក្រោយ ហើយក៏ទាក់កនិងខ្សែភ្លើងបណ្តាលឲ្យដួលរងរបួសស្រាល។ ភ្លាមៗនេះរថយន្តបង្កបានព្យាយាមបើករត់គេចទៅបានប្រមាណ១០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋាន ស្ទាក់ឃាត់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post