header ads

Sponsor

ពិសី

ព្រះសីហនុៈ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវជាតិ និងស្ពានខ្លាំង បង្កឲ្យមានការព្រួយបារម្ភនោះ អាជ្ញាធរមានសមត្ថកិច្ចបានសម្រេចផ្អាកការធ្វើចរាចរជាបណ្ដោះអាសន្នសិន នៅលើកំណាត់ផ្លូវជាតិលេខ៤​ ត្រង់ចំណុចស្ពានអូរគគី ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអង្គរ ទី១៧ ខែកក្កដានេះ។

ក្រសួងធនធានទឹក បានឲ្យដឹងថា “ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី (គីឡូម៉ែត្រលេខ១០៦-១០៧) ត្រូវបានផ្អាកចរាចរជាបណ្ដអាសន្នហើយ គិតត្រឹមម៉ោង៦៖៤០នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយសារមានទឹកជំន់ហូរកាត់ពីលើផ្លូវ”

បើតាមអាជ្ញាធរមូលដ្ឋាន ជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងនៅវេលាទៀបភ្លឺថ្ងៃនេះ បង្កឲ្យជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ព្រំប្រទល់ស្រុកភ្នំស្រួច និងស្រុកកំពុងសីឡា ខេត្តព្រះសីហនុ ដោយហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ។

ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងរៀបចំសណ្ដាប់ធ្នាប់នៅចំណុចកើតហេតុ។ អាជ្ញាធរក៏អំពាវនាវដល់ប្រជាពលរដ្ឋធ្វើដំណើរទៅខេត្តព្រះសីហនុ ប្រសិនបើមិនមានការចាំបាច់ អាចធ្វើដំណើរវាងតាមផ្លូវជាតិលេខ៤១បាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post