header ads

Sponsor

ពិសី

កម្សាន្តៈ មនុស្សជាច្រើនគិតថា អ្នកនាង ឌុច សុភា អាចនឹងតោះតើយក្នុងការដើរលើវិថីសិល្បៈដោយសារតែវិថីមួយនេះ នាងហែលឆ្លងយ៉ាងច្រើនលើសលុបល្មមដកថយ។ បើទោះបីពោធពេញដោយបទពិសោធន៍បែបនេះមែន អ្នកនាង ឌុច សុភា នៅបំពេញតួនាទីជាសិល្បៈហើយវាយលុកលើទីផ្សារកុនភាគគួរឲ្យចាប់អារម្មណ៍ អាចធ្វើឲ្យតួសម្ដែងថ្មីៗ ពិបាកជើងថ្មីដែរ ។

រឿង​ភាគ​ដែល​គ្រប់គ្នា​កំពុង​ចាប់អារម្មណ៍​ខ្លាំង​របស់​ប៉ុស្តិ៍ ​ហង្ស​ មាស គឺ​រឿង «​ផ្កាថ្ម​» បាន​ឆក់យក​អារម្មណ៍​អ្នកទស្សនា​យ៉ាងខ្លាំង​មិនធម្មតា​នោះទេ ។ កាលពី​យប់មិញ​នៅក្នុង​ភាគ​ទី២ របស់​រឿងនេះ គឺថា​កម្សត់​ស្រក់​ទឹកភ្នែក​រហូត​តែម្តង ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ចូល​តួ​តាម​មិនតិច​ឡើយ ។

នៅក្នុង​ឈុត​ដ៏​កម្សត់​ របស់​អ្នកនាង ឌុ​ច សុភា ដែល​ត្រូវ​សង្សារ​សំណព្វចិត្ត​លោក យែ​ម សំ​អូន បោះបង់ទៅរក​ស្រីអ្នកមាន​ ដែល​សម្តែង​ដោយ​កញ្ញា កុល ដាវី នោះ​គឺ​ពិតជា​ស្លុង​អារម្មណ៍​ខ្លាំង​ទៅតាម​សាច់រឿង​ ព្រម​ជាមួយនឹង​ការសម្តែង​ដ៏​រស់​រវើក​ហាក់បីដូចជា​ស្ថិតក្នុង​ឆាកជីវិត​ពិតៗ​តែម្តង ។​

តាមរយៈ​ខំ​មិន​រាប់ពាន់​នៅពេលដែល​កំពុង Live លើ​ហ្វេ​ស​ប៊ុ​ក ​ដែល​បាន​សរសើរ​លើ​រឿង​ភាគ​មួយ​នេះ គឺ​ពិតជា​សញ្ញា​ដ៏​ល្អ​សម្រាប់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ​ ដោយ​ស្រូបយក​អ្នកទស្សនា​មិន​ចាញ់​ភាពយន្ត​បរទេស​ឡើយ ។

អ្នកនាង ឌុច សុភា ជាតារាសម្តែងមានទេពកោសល្យតាំងពីនៅវ័យក្មេង ដែលផុសចេញពីការប្រឡងហ្វ្រេសស៊ី កាលពីជំនាន់មុន។ នាងមិនបានជាប់លេខ តែទេពកោសល្យរបស់នាង ត្រូវបានផលិតករជាច្រើនទាក់ទងថយរហូត ក្លាយជាតារាល្បីល្បាញមានទីផ្សារសិល្បៈតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post