header ads

Sponsor

ពិសី

ភ្នំពេញៈ គណបក្សនយោបាយតូចៗចំនួនពីរ ដែលទើបបង្កើតឡើង បានចុះអនុស្សារណៈធ្វើកិច្ចសហប្រតិបតិ្តការ រវាងគ្នា និងគ្នា ដោយមិនធ្វើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នានោះទេ។

គណបក្សខ្មែរក្រោក ដែលមានលោក សុខសុវណ្ណ សឌ្ឍនា សាប៊ុង ជាប្រធាន បានចុះហត្ថលេខាធ្វើកិច្ចសហប្រិបត្តិការជាមួយគណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ជាប្រធាន នៅព្រឹកថ្ងៃទី៥ខែកក្កដានៅសណ្ឋាគារសាន់វ៉េ។

ខ្លឹមសារនៃការចុះអនុស្សារណៈរបស់គណបក្សនយោបាយទាំងពីរ ដែលធ្វើឡើងមុនការ បោះឆ្នោត២៤ថ្ងៃ បានលើកឡើងថា ដោយសារដែលយល់ឃើញថាប្រជាជនត្រូវការ ចាំបាច់នូវថ្នាក់ដឹកនាំដែលចេះសាមគ្គីឈរលើគោលលើស្មារតី និងឆន្ទះបម្រើផលប្រយោជន៍ សង្គមជាតិ ទើបគណបក្សទាំងពីរចុះកិច្ចព្រមព្រៀងសហការគ្នានៅថ្ងៃនេះ។

ការចងសម្ព័ន្ធនេះគណបក្សទាំងពីរបានដាក់លក្ខខ័ណ្ឌចំនួន៥ចំណុច រួមមាន៖ ១. ធ្វើកិច្ចសហប្រតិបតិ្តការក្នុងការជួយគ្នាទៅវិញទៅមកលើការឃោសនា ការអប់រំ ការផ្សព្វផ្សាយជាទូទៅដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ២.គណបក្សទាំងពីរនឹងសហការរួមគ្នាប្រសិនបើ គណបក្សទាំងពីរទទួលបានអសនៈនៅក្នុងរដ្ឋសភាជាតិ នាពេលខាងមុខនេះដោយឈរលើ គោលការណ៍រួមដើម្បីបម្រើជាតិ និង មិនយកខ្មែរណាធ្វើជាសត្រូវ ជាពិសេសនឹងធ្វើការស្វែងរក ការគាំទ្រ និងស្វែងរកការចងសម្ព័ន្ធជឫមួយគណបក្សផ្សេងៗ ទៀឲ្យបានកាន់តែច្រើន និងកាន់ តែរឹងមាំ។ ៣. គណបក្សទាំងពិរបានរួមគ្នាឈរលើគោលការណ៍យោគយល់ និងជួយគ្នាទៅវិញ ទៅមក ក្នុងករណីគណបក្សណាមួយ ឬទទួលបានគាំទ្រ និងទទួលបានអសនៈក្នុងសភាជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះគណបក្សសម្ព័ន្ធ ដែឡជាមានអសនៈក្នុងសភាជាតិនឹងជួយផ្តល់ការងារដល់គណបក្សដែល មិនមានអសនៈ ក្នុងសភាជាតិតាមដែរលអាចធ្វើទៅបាន ក្នុងស្មារតីយោគយល់ និងសហការ។ ៤. គណបក្សទាំងពីរឈរលើគោលការណួមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ប៉ុន្តែជួយគ្នាស្វែងរកដំណោះស្រាយ និងចូលរួមជួយការពារគ្នាទៅវិញទៅមកក្នុងករណី គណបក្សមួយមានបញ្ហាដោយប្រការណាមួយ។ និងទី៥. កិច្ចព្រមព្រៀងនេះមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខា និងអាចកែប្រែបានលុះត្រាតែមានការ ឯកភាពគ្នារវាងភាគីទាំងពីរ។

សូមជម្រាបការចង់សម្ព័ន្ធរបស់គណបក្សនយោបាយទាំងពីរនេះគឺធ្វើឡើងមុនការឃោសនាបោះឆ្នោតពីរថ្ងៃ។ គណបក្សទាំងក៏នឹងប្រកាសនឹងធ្វើយុទ្ធនាការនៅថ្ងៃបោះឆ្នោតដំបូង ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post