header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ជួយចាប់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួច កាច់សោ ក ម៉ូតូ បានសម្រេច តែគ្មានវាសនា ម្ចាស់ចេញមកទាន់ស្រែកផ្អើលអ្នកជិតខាង កាលពីម៉ោង ជាង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ នូ ណារិន អាយុ៣២ឆ្នាំ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែក ម្ចាស់ម៉ូតូឈ្មោះ កែ សុធារី អាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ម្ចាស់ម៉ូតូបានប្រាប់ថា មុនកើតហេតុ បានទុកម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រឹមពណ៌ខ្មៅសេរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BF-8592 នៅមុខផ្ទះរួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះរំពេចនោះស្រាប់តែជនសង្ស័យ ចេញមកធ្វើសកម្មភាព លួចម៉ូតូ ពេលបញ្ឆេះជិះចេញ គាត់បានឮសំឡេង ម៉ូតូ ក៏ចេញមើលឃើញជនសង្ស័យជិះចេញគាត់ក៏រត់ដេញតាមពីក្រោយដោយស្រែកចោរៗគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែនោះឃើញក៏ដេញតាមរហូតជិតមួយគីឡូដីទើបចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយឡែកម៉ូតូបានប្រគល់ជូនម្ចាសើដើមវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post