header ads

Sponsor

ពិសី

ស្ទឹងត្រែងៈ ថ្នាំញៀនប្រមាណជា៣២គីឡូក្រាមដែលជាវត្ថុតាងចាប់យកពីឧក្រិដ្ឋជន ជនល្មើស និងអ្នកប្រើប្រាស់កន្លងមកអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការ ដុតកម្ទេចចោលក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន” រៀបចំដោយអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងនិងគាំទ្រពីអាជ្ញាធរខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៤ខែកក្តដាឆ្នាំ២០១៨ស្ថិតនៅមុខសាលាខេត្តស្ទឹងត្រែងដោយមាន ការចូលរួមជាអធីបតី លោក ម៉ុម សារឿន អភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែងលោក ប៉ុក ម៉ាននី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការងអជ្ងារធប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងព្រះសង្ឈកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សនិស្សិត កាយរិទ្ធិ និងប្រជាពលរដ្ឋ យុវជន យុវនារី យ៉ាច្រើនកុះករ។

ឈ្លាតក្នុងឪកាសនោះដែរ លោក ម៉ក់ ជីតូ  អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងយើងជាខេត្តជួរមុខដែលប្រឈមងាយនិងឧក្រិដ្ឋជននាំគ្រឿងញៀនឆ្លងកាត់ព្រោះជាខេត្តជាប់ព្រំដែននៃប្រទេសឡាវ ឥសាន្ដឦនៃប្រទេសកម្ពជាយើង។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែងបានចេញ ប្រកាសសាលក្រមបទល្មើសគ្រឿងញៀន មានចំនួន៣២គីឡូក្រាមត្រូវបានដុតកំទេចចោល នៅក្នុងពិធីនោះតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post