header ads

Sponsor

រិទ្ធី

សម្តេចសតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថាមិនទាន់សម្លឹងឃើញ​គណបក្ស​ណាមួយដែលអាច​ក្លាយជា​គូប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាសម្រាប់​ការបោះឆ្នោត​ក្នុង​អាណ​តិ្ត​នេះ​។ សម្តេចសង្ឃឹម​យ៉ាងខ្លាំង​ថា នឹង​ឈ្នះ​ការបោះឆ្នោត ហើយ​បាន​ដឹកនាំ​ប្រទេស​បន្តទៀត​។

ការថ្លែងបែបនេះធ្វើឡើង នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធិជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល។

សម្តេចតេជោថ្លែង​ទាំង​ទឹកមុខ​រីករាយ​ថា​៖​ពូ មិន​ជឿថាមាន​គណបក្ស​ណាដែល​ប្រជែង​យកឈ្នះ​គណបក្ស​ប្រជាជនកម្ពុជា អាច​យកឈ្នះ​ពូ​នៅក្នុង​កាលៈទេសៈ​នេះ​បានទេ ព្រោះ​ប្រជាជន​ត្រូវការ​សន្តិភាព ត្រូវការ​អភិវឌ្ឍ ត្រូវការ ហ៊ុនសែន រួម​ជា​ដំណើរ​មួយ​តទៅទៀត​។ 

ការបោះឆ្នោត​អាណត្តិទី៦ មាន​គណបក្សនយោបាយ​២០ ​ចូលរួម​ប្រកួតប្រជែង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ សូមរំលឹកថាអតីតគណបក្ស​សង្គ្រោះ​ជាតិដែលជា​គណបក្សប្រឆាំង​ធំជាងគេ និង​ដៃគូ​ប្រកួត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបានតុលាការកំពូល​រំលាយចោល ហើយ​មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោតនេះបាន​ឡើយ​។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post