header ads

Sponsor

ពិសី

ស្ទឹងត្រែងៈ ស្ពានបេតុងមួយកន្លែង នៅតាមបន្ទាត់ព្រំដែនខ្មែរ-ឡាវ ឆ្លងកាត់ទន្លេសេកុង ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង បានរងការស្រុតបាក់ តាមត្រចៀកក្បាលស្ពាន ពីចំហៀងខាងកើត កាលពីយប់មិញថ្ងៃទី២៥ គ្រាដែលទឹកនៅទន្លេសេកុង នៃប្រទេសឡាវ បានហូរចូលមកយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ស្ពាននេះទើបតែបញ្ចប់ការកសាងកាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ដែលកសាងឡើងដោយកម្លាំងកងវិស្វកម្ម ដើម្បីបម្រើឲ្យប្រយោជន៍ជូនប្រជាពលរដ្ឋធ្វើតំណើរឆ្លងកាត់ និងដើម្បីតភ្ជាប់ផ្លូវពីខេត្តមួយទៅខេត្តមួយទៀតផងដែរ ។

តាមសេចក្តីរាយការណ៍ ពីកម្លាំងយោធាដែលឈរជើងនៅទីនោះថា ស្ពានខាងលើនេះ បានបាក់ស្រុតផ្នែកខាងកើត នៃត្រចៀកក្បាលស្ពាន ដោយសារតែទឹកទន្លេសេកុងហូពេញប្រៀប ទើបបណ្តាលឲ្យទឹកហូរច្រុះត្រង់ចំណុចដីក្បាលស្ពានទើបចាក់ថ្មី។ លោកបន្តថា សូមផ្អាកការឆ្លងកាត់ជាមណ្តោះអាសន្នសិន ។

សូមបញ្ជាក់ថា ស្ពានខាងលើពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ដែលភាគច្រើនជាយោធាដែលឈជើងនៅតសមបន្ទាត់ព្រំដែនដឹកស្បៀងឆ្លងកាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post