header ads

Sponsor

ពិសី

ក្រចេះ ៖ ដោយសារទាមទារម៉ាស៊ីនត្រង់ស៊ីន័រ បានធ្វើឲ្យបងប្អូនសាច់ថ្លៃ២នាក់ កាប់ចាក់គ្នា បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ ខណៈម្នាក់ទៀត ត្រូវប៉ូលិសចាប់ខ្លួន កាលពីវេលារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សយ ចិន្តា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានរងរបួសត្រង់ចង្កេះខាងឆ្វេង និងប្រអប់ដៃខាងឆ្វេង បណ្ដាលឲ្យដាច់ហូរចេញឈាម។ ឯជនសង្ស័យមានឈ្មោះ យ៉ាន់ ជា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចត្រពាំងឈូក ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (បានរត់គេចខ្លួនបាត់)។

មន្ត្រីនគរបាលបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ យ៉ាន់ ជា បានមកទារម៉ាស៊ីនត្រង់ស៊ីន័រសម្រាប់អារឈើពីជនរងគ្រោះឈ្មោះ សយ ចិន្តា ដែលត្រូវជាបងថ្លៃរបស់ជនសង្ស័យវិញ ប៉ុន្តែពេលនោះជនរងគ្រោះមិនព្រមឲ្យទៅជនសង្ស័យវិញ បន្ទាប់មកពួកគេទាំងពីរនាក់ បានឈ្លោះប្រកែកពាក្យសម្ដីគ្នាយ៉ាងខ្លាំង ហើយជនរងគ្រោះបានវាយទៅជនសង្ស័យមួយដៃ។ ភ្លាមនោះ ដោយជនសង្ស័យបានខឹងខ្លាំងពេក ក៏បានស្ទុះទៅទាញកាំបិទផ្គាក់ ដែលខ្លួនដាក់តាមម៉ូតូ យកទៅកាប់លើជនរងគ្រោះចំនួនពីរកាំបិត ត្រូវត្រង់ចង្កេះខាងឆ្វេងមួយកាំបិត និងត្រូវត្រង់ប្រអប់ដៃខាងឆ្វេងមួយកាំបិត បណ្ដាលឲ្យដាច់ហូរចេញឈាមយ៉ាងខ្លាំង។ បន្ទាប់មក ជនរងគ្រោះបានស្រែកឲ្យគេជួយ ភ្លាមនោះក៏មានប្រជាពលរដ្ឋក្បែរនោះ បានរត់មកជួយ ប៉ុន្តែជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ ដោយបោះកាំបិតផ្គាក់ចោលនៅលើចិញ្ចើមផ្លូវ ឆ្ងាយពីផ្ទះជនរងគ្រោះចម្ងាយប្រវែង៥០ម៉ែត្រ បន្ទាប់មកបងប្អូនសាច់ញាតិជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ នៅឯប្រទេសវៀតណាម។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ពិនិត្យ និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត បន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post