បន្ទាយមានជ័យៈ ក្រុមចោរ២នាក់ ដែលសកម្មខាងគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិនាពេលកន្លងមកនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង២៖២៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចឲ្យដឹងថា កម្លាំងយោធាវរៈសេនាតូចលេខ៣ បានចាប់ចោរលួចគាស់ផ្ទះ២នាក់ ដែលមាន ទី១.ឈ្មោះ ឡុង តាង ភេទប្រុស អាយុ២៥ឆ្នាំ និង២.ឈ្មោះ ស៊ន ដាលីន ភេទប្រុស អាយុ១៨ឆ្នាំ។ ជនសង្ស័យទាំង២ រស់នៅភូមិត្រពាំង ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើនេះ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋនៅភូមិអូរអំពិល ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគបាលទួលពង្រ ដើម្បីបន្តនីតិវិធីច្បាប់៕