header ads

Sponsor

vivo

vivo V9 ជាស្មាតហ្វូនជំនាន់ចុងក្រោយ នៅក្នុងត្រកូល V ដែលក្រុមហ៊ុន vivo បានប្រកាសចេញ កាលពីខែមីនា ឆ្នាំ 2018 កន្លងទៅ ដោយវាលក្ខណៈសម្បត្តិប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងល្អសម្រាប់ការប្រើប្រាស់ទូទៅ។ បច្ចុប្បន្ន ស្មាតហ្វូននេះ ក៏បានកំពុងចរាចរណ៍លក់ នៅក្នុងទីផ្សារ ប្រទេសកម្ពុជាយើង ផងដែរ ជាមួយនឹងតម្លៃ អាចអោយអ្នកពិចារណា លើវាបាន។

ចំពោះលក្ខណៈសម្បត្តិ ស្មាតហ្វូននេះ បានបំពាក់អេក្រង់ធំ ទំហំ 6.22 អ៊ីញ ដែលលាតសន្ធឹង 90 ភាគរយ នៃផ្ទៃខាងមុខ និងមានកំរិតបង្ហាញរូបភាព Full HD+ ឬ 2280 x 1080 ភិចសែល។ vivo V9 មានភ្ជាប់កាមេរ៉ាខាងមុខទំហំ 24 មេហ្គាភិចស៊ែល ដែលប្រើប្រាស់ នូវស៊េនស័រទំហំ 1/2.78 អ៊ីញ ចាប់រូបភាពបានច្បាស់ និងមានកម្រិត Aperture f/2.0 អាចថតបាន ភ្លឺស្អាតល្អ អមមកជាមួយនឹងបច្ចេកវិទ្យា AI ផងដែរ។ ចំណែកឯកាមេរ៉ាភ្លោះខាងក្រោយ មានទំហំ 16 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.0 ចាប់រូបភាពបាន ទូលាយ និងមួយគ្រាប់ទៀត មានទំហំ 5 មេហ្គាភិចស៊ែលជាលេនសម្រាប់ជំនួយដល់ ការថតព្រាលផ្ទៃខាងក្រោយ។ ទៅលើផ្នែកសុវត្ថិភាព វាមានភ្ជាប់ជាមួយនឹងមុខងារ AI Face Access សម្រាប់អនុញ្ញាតិអោយយើង ដោះសោរតាមការស្កេនមុខ បានថែមទៀត។

ចំពោះកម្លាំងម៉ាស៊ីនវិញ វានឹងប្រើប្រាស់បន្ទះឈីប Snapdragon 626, មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.2GHz ប្រភេទ Cortex-A53 និងប្រើ GPU Adreno 506។ ស្មាតហ្វួននេះ មានបំពាក់ RAM ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 64GB ហើយវាក៏អនុញ្ញាតអោយម្ចាស់របស់វា អាចបន្ថែមម៉េម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែមបានដល់ 256GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញឡើយ។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់, ប្រើប្រាស់ FunTouch OS 4.0 និងមានកម្លាំថាមពលថ្មទំហំ 3260mAh។

ជាចុងក្រោយ យើងសូមបង្ហាញពីដំណឹងល្អមួយ ដល់មិត្តអ្នកអានទាំងអស់គ្នា ដែលកំពុងស្វែងរកទិញ ឬប្តូរស៊េរីស្មាតហ្វូន យកមកប្រើប្រាស់ ដោយក្រុមហ៊ុន vivo ប្រចាំនៅក្នុងប្រទេសកម្ពុជាយើង នឹងធ្វើការបញ្ចុះតម្លៃលើម៉ូឌែល V9 ពីតម្លៃដើម 329 ដុល្លារ មកនៅត្រឹមតែ 299 ដុល្លារប៉ុណ្ណោះ។ ចំពោះ ការបញ្ចុះតម្លៃនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី 01 ខែសីហា ឆ្នាំ 2018 នេះតទៅ…!

ដោយ Sunny

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post